ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ការបំផ្ទុះគ្រាប់បែកអត្តឃាតបានសម្លាប់មនុស្សជាច្រើនព្រមទាំងអ្នកនយោបាយនៅប៉ាគីស្ថាន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៣.០៧.១៨)

ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២១​នាក់រួមទាំងអ្នកនយោបាយប៉ាគីស្ថានម្នាក់ត្រូវបានស្លាប់បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃអង្គារនេះនៅកន្លែងប្រមូលផ្តុំគ្នាដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតមួយ។

ក្រុមតាលីបង់ក្នុងប្រទេសប៉ាគីស្ថានបាននិយាយថាខ្លួននៅពីក្រោយនៃការវាយប្រហារដែលកំណត់គោលដៅទៅលើគណបក្សអាវ៉ាមី ​នៅក្នុងទីក្រុងប៉េសសាវ៉ា ប្រទេសប៉ាគីស្ថាន ។​

ក្រុមតាលីបង់បាននិយាយថាការបំផ្ទុះគ្រាប់បែក គឺជាទង្វើសងសឹកចំពោះការគ្រប់គ្រងរបស់គណបក្ស អាវ៉ាមី
ហើយក្រុមតាលីបង់ក៏បានគំរាមធ្វើការវាយប្រហារបន្ថែមទៀត។