ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ្នកបើកបរយន្តហោះចិនត្រូវបានចោទប្រកាន់ពីបទជក់បារីលើយន្តហោះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (១៣.០៧.១៨)

ចិន៖ ក្រុមហ៊ុនអាកាសចរណ៍ចិនកំពុងស៊ើបអង្កេតពីការអះអាងពីជើងហោះហើរមួយដែលមានទិសដៅពីហុងកុងទៅកាន់ចិនដីគោក​បានបាត់បង់សម្ពាធខ្យល់ភ្លាមៗនិងបណ្តាលឲ្យធ្លាក់ចុះក្រោម​អស់ ៦០០០ ម៉ែត្រ
ដោយសារតែអាកាសយានិកបានជក់បារីនៅក្នុងកាប៊ីនយន្ដហោះហើយ ច្រលំដៃចុចប៊ូតុងខុស។

ជើងហោះហើរលេខ ​១០៦ របស់ក្រុមហ៊ុនអាកាសចរណ៍ចិន ​ដែលធ្វើដំណើរពីហុងកុងទៅកាន់ទីក្រុងដាលាន
​ភាគខាងជើងរបស់ប្រទេសចិនបានធ្លាក់ចុះពីកម្ពស់ ១០.០០០ ម៉ែត្រទៅ ៤០០០
ម៉ែត្រក្នុងរយៈពេលតិចជាងប្រាំបួននាទី។

ស្ថាប័ននិយ័តករអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា​​​​ យន្ដហោះ ​
បានដឹកអ្នកដំណើរចំនួន ១៥៣ នាក់និងបុគ្គលិកលើយន្តហោះ ៩ នាក់
បានចុះចតដោយសុវត្ថិភាពនៅក្នុងទីក្រុងដាលៀនហើយ។