ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានាធិបតីហ្វីលីពីនអាចបន្តការគ្រប់គ្រងអំណាចតាមសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១០.០៧.១៨)

ហ្វីលីពីន៖ សេចក្តីព្រាងនៃរដ្ឋធម្មនុញ្ញហ្វីលីពីនថ្មី​​ ដែលត្រូវបានបញ្ជូនទៅប្រធានាធិបតី លោករ៉ូឌ្រីហ្គោ ឌុយទែរតេ
​កាលពីថ្ងៃចន្ទនេះ នឹងផ្តល់ឱ្យគាត់នូវអំណាចថ្មីនិងឱកាសដើម្បីពង្រីកការគ្រប់គ្រងតំណែងរបស់គាត់
រហូតដល់ទៅប្រាំបីឆ្នាំ។

នៅក្រោមច្បាប់បច្ចុប្បន្នលោកឌុយទែរតេ នឹងត្រូវឈប់ពីតំណែងនៅឆ្នាំ ២០២២ នៅពេលអាណត្តិ ៦
ឆ្នាំរបស់គាត់ត្រូវបានបញ្ចប់។ប៉ុន្តែការផ្លាស់ប្តូរដែលបានស្នើនិងដាក់ចេញនៅក្នុងសេចក្តីព្រាងរដ្ឋធម្មនុញ្ញនោះនឹងអនុញ្ញាតឱ្យគាត់អាចបន្តតំណែងពីរអាណត្តិបន្តទៀតដែលមានរយៈពេលបួនឆ្នាំក្នុង មួយអាណត្តិ។

ការស្ទង់មតិថ្មីបំផុតដែលធ្វើឡើងជាមួយមនុស្ស ១.២០០ នាក់បង្ហាញថាប្រជាជនហ្វីលីពីន ៣៧
ភាគរយប៉ុណ្ណោះដែលគាំទ្រការផ្លាស់ប្តូររដ្ឋធម្មនុញ្ញនេះ ខណៈដែល ២៩ភាគរយទៀតមានការប្រឆាំង។