ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ផ្សារចំនួន៨ដែលទទួលការវិនិយោគពីវិស័យឯកជន ត្រូវបានរដ្ឋបាលខេត្តកំពង់ចាម សម្រេចប្រគល់ឲ្យគណៈអាជីវករផ្សារគ្រប់គ្រងបន្ត

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ លោក ចន ណារិទ្ធ

      ខេត្តកំពង់ចាម៖ ផ្សារដែលបានទទួលការវិនិយោគ ចំនួន៨ ក្នុងខេត្តកំពង់ចាម ចាប់ពីថ្ងៃ​ទី៩​ខែ​កក្តដានេះតទៅ រដ្ឋបាលខេត្ត បានប្រគល់ទៅឲ្យគណៈអាជីវករផ្សារនីមួយៗគ្រប់គ្រងបន្តវិញ ដោយ​គ្មានការវិនិយោគទៀតនោះទេ ។នេះបើតាមប្រសាសន៍​លើកឡើងរបស់ ឯកឧត្តម គួច ចំ​រើន អភិ​បាល​ខេត្តកំពង់ចាម ក្នុងពេលលោកបានអញ្ជើញជាអធិបតីភាពក្នុង​ការប្រគល់ផ្សា​របឹង​កុក​ពីអ្នកវិនិ​យោគ​ឲ្យទៅគណៈអាជីវករផ្សារ កាលថ្ងៃទី៩ខែកក្តដាឆ្នាំ២០១៨នេះ ក្រោយពីបាន​បោះ​ឆ្នោត​ជ្រើស​រើសចេញពីជីវករដែលលក់ដូរក្នុងផ្សារបឹងកុកទាំងមូល ដើម្បីធ្វើការគ្រប់គ្រង​ឲ្យកាន់​តែ​ល្អប្រសើរ​ឡើង ។

លោកស្រី ឡុង ឆៃអ៊ី ប្រធានគណៈអាជីវករផ្សារបឹងកុកថ្មី​បានសម្តែងភាពពេញចិត្តនឹងបេ្តជ្ញា​ចិត្ត​ដឹកនាំគ្រប់គ្រងតាមប្រពន្ធ័រដ្ឋបាលអោយល្អប្រសើរឡើង ដោយធ្វើការកំណត់តំលៃ សៀវ​ភៅ​​​​​​​បន្ទុក​របស់ផ្សារ​ឡើងវិញស្របតាមកិច្ចការងាររដ្ឋបាលដូចជា ខិតខំធ្វើការ​អភិវឌ្ឍន៍​កសាង​ផ្សារ​ឲ្យ​កាន់តែ​ល្អនូវសណ្តាប់ធ្នាប់ សន្តិសុខ ការពារ កន្លែងផ្ញើកង់ម៉ូតូ ប្រមូលភាស៉ីជាដើម។
ឯកឧត្តម គួច ចំរើន អភិបាល​ខេត្តកំពង់ចាម បានលើកឡើងថា ចាប់ផ្តើមពីថ្ងៃ​នេះតទៅ​ផ្សារ​បឹង​កុក​គឺ គ្រប់គ្រងដោយគណៈអាជីវករផ្សារដែលបានបោះឆ្នោតជ្រើសរើសកន្លងមក​ ។ការ​គ្រប់​​​​​គ្រង​​​ផ្សារ​ពេលនេះធ្វើយ៉ាងណាឲ្យសណ្តាប់ធ្នាប់ អនាម័យ ទារថ្លៃភាស៊ីប្រកប​ដោយ​រីក​ចម្រើន​​​នឹង​​​​​​អភិ​វឌ្ឍន៍ ត្រូវយកចំណូលដែលបានមកពីការប្រមូលភាស៊ីយកទៅជួសជុល កសាង រៀប​ចំ​សណ្តាប់​ធ្នាប់ ក្នុងផ្សារកាន់តែល្អប្រសើរឡើង ទៅតាមការប្តេជ្ញាចិត្តរបស់លោកស្រីដែល​បាន​លើក​ឡើង។

   ឯកឧត្តម គួច ចំរើន បានផ្តាំផ្ញើរដល់គណៈអាជីវករថ្មី ​ធ្វើយ៉ាងណាយកចិត្តទុកធ្វើការ​គ្រប់គ្រង​ផ្សារ​ឲ្យបានល្អ ត្រូវចេះធ្វើការរៀបចំ នូវសៀវភៅបន្ទុបដោយខ្លួនឯង នឹងរៀបចំធ្វើយ៉ាង​ណា​ការ​ពារ​សន្តិ​សុខ ​សណ្តាប់ធ្នាប់អនាម័យកន្លែងផ្ញើកង់ម៉ូតូឲ្យបានផ្តល់ភាពងាយស្រួល​ដល់ប្រជា​ពល​​​​រដ្ឋ​និង​អាជី​វករ​​​​ដ៏ទៀត និងត្រូវមានរបបប្រជុំជាមួយសមាជិក ដើម្បីស្វែងរកដំណោះស្រាយ​ជូន​​​អាជីវក​ដែល​​​​បានទុកចិត្តមកលើខ្លួនក្នុងការគ្រប់គ្រងផ្សារនេះ ។ឯកឧត្តម បានបញ្ជាក់ថា ចំ​ពោះ​​ការ​យក​ពន្ធ​គឺសាលាក្រុងលែងទទួលយកទៀតហើយ ​ដោយអនុគ្រោះទៅឲ្យ​គណៈ​អាជីវករ​ដោះ​​ស្រាយ ។

      គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយក​រដ្ឋ​មន្ត្រី បានចេញ សេចក្តីណែនាំ មិនឲ្យយកភាស៊ី ចំពោះអ្នកលក់តាមកញ្ជែ្រង ល្អីឡើយ ដើម្បី​កាត់​បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ៕