ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការរវាងក្រសួងការបរទេស និងវិទ្យាស្ថានជាតិប្រៃសណីយ៍

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ —

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតី ពិធីចុះលើ ហត្ថលេខាលើកិច្ចព្រមព្រៀងសហការជួយគ្នាទៅវិញទៅមក លើការបណ្តុះបណ្តាលធនធានមនុស្ស បច្ចេកវិទ្យា និងទំនាក់ ទំនងការទូត រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងវិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍បច្ចេក វិទ្យាគមនាគមន៍ និងព័ត៌មាន ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តមឈីវ យីស៊ាង អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនង អន្តរជាតិ (NIDIR)ជាមួយឯកឧត្តម សេង សុភាព ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នាព្រឹក ថ្ងៃទី០៩ កក្កដា ឆ្នាំ២០១៨ នៅភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា