ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កូរ៉េខាងជើងនិយាយថាការលុបបំបាត់អាវុធនុយក្លេអ៊ែរអាចពន្យាពេលបន្ទាប់ពីមានកិច្ចចរចាជាមួយសហរដ្ឋអាមេរិកហើយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៩.០៧.១៨)

កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃសៅរ៍ថាការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនអាចនឹងមានការពន្យាពេលបន្ទាប់ពីសហរដ្ឋអាមេរិកទាមទារឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរជាឯកតោភាគីក្នុងអំឡុងពេលកិច្ចចរចារយៈពេលពីរថ្ងៃនៅទីក្រុងព្យុងយ៉ាង។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើងបានរាយការណ៍ថាលទ្ធផលនៃការចរចាជាមួយ
គណៈប្រតិភូអាមេរិកដឹកនាំដោយលោក ម៉ែកប៉ុមប៉េអូ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេ រិចមានបញ្ហាយ៉ាងខ្លាំងដោយចោទប្រកាន់ថាអាមេរិកចេះតែទទូចចង់បានការលុបបំបាត់អាវុធនុយក្លេអ៊ែរដ៏ពេញលេញ ។

ទីភ្នាក់ងារព័ត៌មានបានបន្តទៀតថា វិធីលឿនបំផុត ដើម្បីសម្រេចបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េគឺត្រូវធ្វើឡើងជា​ដំណាក់កាល ដែលក្នុងពេលនោះភាគីទាំងពីរចាត់វិធានការក្នុងពេលតែមួយដូចគ្នា
គឺគ្មានភាគីណាមួយធ្វើ តែម្នាក់ឯងនោះទេ ។