ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

នារីជនជាតិអង់គ្លេសម្នាក់បានស្លាប់បន្ទាប់ពីប៉ះពាល់ត្រូវសារធាតុគីមីពុល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៩.០៧.១៨)

អង់គ្លេស៖ ប៉ូលិសអង់គ្លេសបានបើកការស៊ើបអង្កេតឃាតកម្មមួយបន្ទាប់ពីស្ត្រីអាយុ ៤៤ ឆ្នាំម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យនាល្ងាចថ្ងៃអាទិត្យនេះបន្ទាប់ពីបានប៉ះពាល់ត្រូវសារធាតុគីមីឈ្មោះណូវីជុក (Novichok) នៅថ្ងៃទី ៣០
ខែមិថុនាក្នុងភាគខាងលិចប្រទេសអង់គ្លេសចម្ងាយតែប៉ុន្មានគីឡូម៉ែតពីកន្លែងដែលភ្នាក់ងារចារកម្មរុស្ស៊ីនិងកូនស្រីរបស់ គាត់ត្រូវបានវាយប្រហារដោយសារធាំតុគីមីពុលដូចគ្នានេះកាលពី ៤ ខែកន្លងទៅ ។

នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រីធារ៉េសា ម៉េ (Theresa May) បាននិយាយថាលោកស្រីមានការរន្ធត់និងភ្ញាក់ផ្អើលចំពោះការស្លាប់នេះ ណាស់ ។

ប៉ូលីសប្រចាំទីក្រុងឡុងបាននិយាយថាបុរសអាយុ ៤៥ ឆ្នាំម្នាក់ដែលត្រូវបានគេនាំយកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបន្ទាប់ពីប៉ះពាល់ត្រូវសារធាតុគីមីដែរនោះនៅតែមានបញ្ហាធ្ងន់ធ្ងរនៅឡើយ។