ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់បណ្តាវិទ្យុ ទូរទស្សន៍ទាំងអស់ សូមផ្តល់ការ ជួលម៉ោងផ្សាយដល់បណ្តាបក្សនយោបាយឲ្យបានដូចៗគ្នា

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ផន វាសនា៖ ប្រមុខសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជាង២៧.៥០០នាក់មកពីរោងចក្រ សហគ្រាស ចំនួន២៥នៅក្នុងខេត្តកណ្តាល ដែលរៀបចំធ្វើនៅមជ្ឈមណ្ឌលពាណិជ្ជកម្មចេងឌូបាយី កម្ពុជា ចិន ស្ថិតនៅភូមិព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី០៥ខែកក្កដា។ សម្តេចតេជោ បានបន្តថា ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី ២៧ ខែកក្កដា នេះ សូមបណ្តាវិទ្យុ ទូរទស្សន៍ទាំងអស់ផ្តល់ការជួលម៉ោងផ្សាយដល់បណ្តាគណបក្សនយោបាយឲ្យបានដូចៗគ្នា ដោយមិនត្រូវរើសអើង នោះទេ គឺគណបក្សមួយអាចជួលម៉ោងផ្សាយបាន គឺគណបក្សមួយទៀតក៏អាចជួលបានដូច គ្នា។សម្តេចតេជោ បន្ថែមថា ធ្វើយ៉ាងណាត្រូវធានាឲ្យបាននូវភាពស្មើគ្នាគ្រប់បណ្តាគណបក្ស នយោបាយទាំងអស់ លើការផ្សព្វផ្សាយតាមបណ្តាវិទ្យុ ទូរទស្សន៍។