ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពានាវដល់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូម កុំលក់គ្រឿងស្រវឹងនិងពិសារគ្រឿងស្រវឹងនៅថ្ងៃបោះឆ្នោត

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ផន វាសនា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជាង២៧.៥០០នាក់មកពីរោងចក្រ សហគ្រាស ចំនួន២៥នៅក្នុងខេត្តកណ្តាល ដែលរៀបចំធ្វើនៅមជ្ឈមណ្ឌលពាណិជ្ជកម្មចេងឌូបាយី កម្ពុជា ចិន ស្ថិតនៅភូមិព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី០៥ខែកក្កដា។ សម្តេចតេជោ បានបន្តថា ចាប់ពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ទៅដល់ម៉ោង១២យប់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅពេល ខាងមុខនេះ សូមបងប្អូនអាជីវកម្ម កុំលក់នូវគ្រឿងស្រវឹង ពិសេសបងប្អូនប្រជាពលរដ្ឋទាំង អស់កុំពិសារនូវគ្រឿងស្រវឹង ដើម្បីជៀងវាងបង្កឲ្យមានបញ្ហាកើតឡើងផ្សេងៗនៅថ្ងៃបោះឆ្នោត ជាងនេះទៅទៀតដើម្បីឲ្យបងប្អូន អាចពិចារណាឲ្យបានត្រឹមត្រូវក្នុងការសំរេចចិត្តជ្រើស រើសមេដឹកនាំប្រទេសដែលខ្លួនពេញចិត្ត ដើម្បីសុខសន្តិភាពនិងមានការអភិវឌ្ឍបន្តនៅកម្ពុជា។សម្តេចតេជោ បានបញ្ជាក់ថា សម្តេចចង់ឲ្យថ្ងៃបោះឆ្នោតនៅពេលខាងមុខ ប្រព្រឹត្តទៅ ដោយរលូន ត្រឹមត្រូវ យុទ្ធត្តិធម៌ អាព្យាក្រិត ជាពិសេសគ្មានអំពើហឹង្សាកើតមានឡើង ដូច្នេះ ទាមទារឲ្យមានការចូលរួមទាំងអស់គ្នាពីបងប្អូនប្រជាពលរដ្ឋគ្រប់រូប។