ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលរាជធានីភ្នំពេញ ជួបសំណេះសំណាលជាមួយកម្មករ កម្មការីនី បោសសំរាម របស់ក្រុមហ៊ុន ប្រមូលសំរាម ស៊ិន ទ្រី ជិត២ពាន់នាក់

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖ រាជធានីភ្នំពេញ៖ នៅសៀលថ្ងៃទី០៥ កក្កដាឆ្នាំ២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញ ជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករ កម្មការីនី បោសសំរាមរបស់ ក្រុមហ៊ុន ស៊ីន ទ្រី ទទូទាំងរាជធានីភ្នំពេញ ចំនួន១៧១១នាក់ ។ ពិធីនេះ បានធ្វើឡើងនៅ វិមានពិភពថ្មី សែន សុខ ឬក្បែផ្សារទំនើប អ៊ី អន ២ ស្ថិតក្នុងសង្កាតភ្នំពេញថ្មី ខណ្ឌសែន សុខ ។ ពិធីសំណេះសំណាលនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិក្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនដល់ បុគ្គលិក កម្មករ កម្មការីនី ប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីន ទ្រី ចំនួន១៧១១នាក់ ដែលក្នុងម្នាក់ៗ ទទួលបាន មី១កេះ សារុង១ និងថវិការចំនួន ២ម៉ឺនរៀលផងដែរ ។