ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនថ្លែងថា បណ្ណ័ព័ត៌មានដែល គ ជ ប ចែកជូនប្រជាពលរដ្ឋ មិនអាចយកទៅបោះឆ្នោតបានទេ

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ផន វាសនា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានប្រកាសហាមបែបនេះក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជាង២៧.៥០០នាក់មកពីរោងចក្រ សហគ្រាស ចំនួន២៥នៅក្នុងខេត្តកណ្តាល ដែលរៀបចំធ្វើនៅមជ្ឈមណ្ឌលពាណិជ្ជកម្មចេងឌូបាយី កម្ពុជា ចិន ស្ថិតនៅភូមិព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៥ខែកក្កដា នេះ ខណៈដែលប្រជាពលរដ្ឋ នៅតាមមូលដ្ឋានមួយចំនួនមានការយល់ប្រឡំថា បណ្ណ័ព័ត៌មានដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ ជ ប ចែកជូនទៅនោះ អាចប្រើប្រាស់បានសំរាប់ការឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។ សម្តេចតេជោ បានបញ្ជាក់ថា បណ្ណ័ព័ត៌មានដែល គ ជ ប ចែកជូនបងប្អូនប្រជាពលរដ្ឋនោះ គឺគ្រាន់តែបង្ហាញថា បងប្អូនត្រូវបោះឆ្នោតនៅការិយាល័យ លេខប៉ុន្មាន នៅភូមិ ឃុំ ណាប៉ុណ្ណោះ មិនអាចយកទៅបោះឆ្នោតបានទេ គឺអត្តសញ្ញាណបណ្ណ័ នោះទេ ដែលត្រូវយកទៅផ្ទៀងផ្ទាត់ជាមួយបញ្ជីឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ធបោះឆ្នោត បាន។