ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសហាមដាច់ខាត់ដល់មន្ត្រីរាជការទាំងអស់កុំប្រើ ប្រាស់រថយន្តរបស់រដ្ឋធ្វើដំណើរក្នុងយុទ្ធនាការឃោសនាបោះឆ្នោត

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ផន វាសនា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានប្រកាសហាមបែបនេះក្នុងពិធីចុះជួបសំណេះ សំណាលជាមួយកម្មករ កម្មការិនីចំនួនជាង២៧.៥០០នាក់មកពីរោងចក្រ សហគ្រាស ចំនួន២៥នៅក្នុងខេត្តកណ្តាល ដែលរៀបចំធ្វើនៅមជ្ឈមណ្ឌ លពាណិជ្ជកម្មចេងឌូបាយី កម្ពុជា ចិន ស្ថិតនៅភូមិព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៥ខែកក្កដា នេះ។មិនខុសពីអាណត្តិមុនៗនៃការបោះឆ្នោត សម្តេចតេជោ នាយករដ្ឋមន្រ្តី តែងតែអំពាវនាវ ដល់មន្ត្រីរាជការទាំងអស់ ហាមដាច់ខាត់ប្រើប្រាស់រថយន្តដែលមានស្លាកលេខរបស់នគបាល កងយោធពលខេមរភូមិន្ទ រដ្ឋជាដើម ។ក្នុងនោះប្រេងឥន្ធនៈក៏ត្រូវចំណាយថវិកាផ្ទាល់ខ្លួនដែរ ដោយមិនត្រូវប្រើប្រាស់ប្រេងឥន្ធនៈរបស់រដ្ឋនោះទេ។សម្តេចតេជោ បន្ថែមថា ចំពោះអ្នក ពាក់ពន្ធ័ទាំងអស់ត្រូវធានាឲ្យបានចំពោះរឿងនេះ ធ្វើយ៉ាងណារាល់មធ្យោបាយទាំងអស់របស់រដ្ឋ មិនបានប្រើប្រាស់ដោយបក្សនយោបាយណាមួយនោះទេ ពិសេសគណបក្សដែលកំពុងកាន់អំណាច។សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធ ត្រូវមានភាពអព្យាក្រិត ការពារឲ្យខានតែបាន ចំពោះគ្រប់គណបក្ស ចូលរួមប្រកួតប្រជែង។