ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចិនព្រមានអំពីការធ្វើដំណើរទៅសហរដ្ឋអាមេរិកក្នុងគ្រាមានភាពតានតឹងផ្នែកពាណិជ្ជកម្មនៃប្រទេសទាំងពីរ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ​ (០៤.០៧.១៨).

ស្ថានទូតចិននៅក្រុងវ៉ាស៊ីនតោនបានចេញសេចក្តីណែនាំស្តីពីសន្តិសុខដល់ជនជាតិចិនដែលធ្វើដំណើរទៅសហរដ្ឋអាមេរិក ដែលនេះជាការព្រមានធ្វើឡើងក្នុងពេលថ្មីបំផុត​
នៅពេលដែលភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងកើនឡើង ។

ស្ថានទូតបានព្រមានអ្នកទេសចរចិនឱ្យយល់ដឹងអំពីបញ្ហានានា រួមមានដូចជាសេវា​ពេទ្យ​ថ្លៃ
ការគំរាមកំហែងនៃការបាញ់សម្លាប់តាមទីសាធារណៈ,​​ការប្លន់,ការឆែកឆេរនិងការដកហូតយករបស់ដោយភ្នាក់ងារគយនិងគ្រោះមហន្តរាយធម្មជាតិ។

ស្ថានទូតបានចេញការព្រមាន​កាលពីថ្ងៃព្រហស្បតិ៍លើគេហទំព័ររបស់ខ្លួន ដោយនិយាយថា
សន្តិសុខសាធារណៈនៅសហរដ្ឋអាមេរិកមិនល្អនោះទេ។ ករណីនៃការបាញ់ប្រហារ
ប្លន់និងការលួចគឺកើតឡើងជាញឹកញាប់។