ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសឥណ្ឌាស្នើប្រព័ន្ធទំនាក់ទំនងសង្គមវត្តស៍អេប (WhatsApp) ទប់ស្កាត់ការរីករាលដាលនូវព័ត៌មានដែលមិនពិត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៤.០៧.១៨)

ឥណ្ឌា៖ ប្រទេសឥណ្ឌាបានស្នើដល់ប្រព័ន្ធទំនាក់ទំនងសង្គមវត្តស៍អេប (WhatsApp)
ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនហ្វេសប៊ុកឲ្យចាត់វិធានការដើម្បីទប់ស្កាត់ការធ្វើចរាចរនូវអត្ថបទក្លែងក្លាយនិងសារផ្សេងៗដែលបង្កហេតុនាំឱ្យមានអំពើហឹង្សាយ៉ាងច្រើននៅទូទាំងប្រទេសកាលពីប៉ុន្មានខែកន្លងទៅ។

ជាមួយនឹងអ្នកប្រើប្រាស់ជាង ២០០លាននាក់ ធ្វើឲ្យប្រទេសឥណ្ឌាក្លាយជាទីផ្សារដ៏ធំបំផុតរបស់ក្រុមហ៊ុន
វត្តស៍អេប (WhatsApp) នៅលើពិភពលោក ហើយ ព័ត៌មានមិនពិតនិងវីដេអូក្លែងក្លាយនៅលើកម្មវិធីនេះ
បានក្លាយជារឿងឈឺក្បាលថ្មីមួយទៀតសម្រាប់ក្រុមហ៊ុនហ្វេសប៊ុក។

រហូតមកដល់ឆ្នាំនេះព័ត៌មានមិនពិតអំពីអ្នកចាប់ពង្រត់កុមារនៅលើ ប្រព័ន្ធទំនាក់ទំនងសង្គមវត្តស៍អេប
បានធ្វើឱ្យមានអំពើហឹង្សាលើមនុស្សជាច្រើននាក់ក្នុងប្រទេសឥណ្ឌាដែលយ៉ាងហោចណាស់មានមនុស្ស ៣
នាក់ត្រូវបានស្លាប់។