ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចំនួននៃការស្លាប់អ្នកសារព័ត៌មានកើនឡើងចំនួន ៣២ ភាគរយនៅពាក់កណ្តាលឆ្នាំ ២០១៨

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (០៤.០៧.១៨)

ទីក្រុងហ្សឺណែវ៖ អង្គការការពារអ្នកសារព័ត៌មានដែលជាអង្គការមិនមែនរដ្ឋាភិបាលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវបានរាយការណ៏ថាយ៉ាងហោចណាស់អ្នកកាសែត ៦៦ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសចំនួន ២២ ទូទាំងពិភពលោកនៅពាក់កណ្តាលឆ្នាំនេះដែលជាចំនួនកើនឡើង ៣២ ភាគរយបើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ​ ២០១៧ ។

អង្គការនេះបាននិយាយថា​​​ ជាងពាក់កណ្តាលនៃចំនួនអ្នកស្លាប់ ស្ថិតក្នុងប្រទេសចំនួនប្រាំគឺ​
ប្រទេសអាហ្វហ្គានីស្ថាន ម៉ិកស៊ិក, ស៊ីរី សហរដ្ឋអាមេរិកនិងយេម៉ែន។

អង្គការនេះបន្ថែមទៀតថាក្រុមភេរវកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងក្រុមឧក្រិដ្ឋកម្មនៅក្នុងប្រទេសម៉ិកស៊ិកទទួលខុសត្រូវចម្បងទៅលើការស្លាប់របស់អ្នកសារព័ត៌មាន
ខណៈដែលនៅប្រទេសយេម៉ែននិងស៊ីរីអ្នកកាសែតត្រូវបានសម្លាប់ក្នុងការពេលមានការប្រយុទ្ធគ្នា​ ។