ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចែករំលែកបទពិសោធន៍​ ដល់មន្រ្តីរាជការវ័យក្មេងជាប់ អាហារូបករណ៍ ទៅសិក្សានៅប្រទេសណូវែលសេឡង់ និងប្រទេសជប៉ុន

នៅទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបសំណេះសំណាល ជាមួយ មន្រ្តីរាជការវ័យក្មេង ចំនួន ២៤នាក់ ដែលទទួលបាន អាហាររូបករណ៍ ទៅសិក្សា នៅប្រទេសណូវែលសេឡង់ ជំនាន់ទី៤៩ និងទៅប្រទេសជប៉ុន។ យុវជនទាំងនេះ នឹងទៅសិក្សា ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ សម្រាប់ឆ្នាំ២០១៨-២០២០ ខាងមុខនេះ រួមមានមុខវិជ្ជា ការពង្រឹងវិស័យ អប់រំសុខាភិបាល វិស័យអភិវឌ្ឍទីក្រុង និងជនបទ និង ជំនាញផ្សេងៗ ជាច្រើនទៀត ហើយការទទួលបាន អាហារូបករណ៍ ទៅសិក្សា នៅប្រទេសជប៉ុនឆ្នាំ នេះ គឺមាននារី ១៨នាក់ច្រើនជាងបុរស និងមានមន្រ្តីរាជការ មកពីបណ្តា ខេត្តជាច្រើន ។

ឯកឧត្តម រដ្ឋមន្រ្តី សាយ សំអាល់ បានលើកទឹកចិត្ តឱ្យយុវជនពង្រឹង ការអភិវឌ្ឍខ្លួន ធ្វើទាំងទំលាប់ការរស់នៅ និងការសិក្សារៀនសូត្រ ទទួលបានភាព ជោគជ័យ។ នាឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បានជំរុញដល់យុជន ត្រូវស្វែងរក និងចេះទាញយកឱកាស ដើម្បីយកមក កែលម្អ និងអភិវឌ្ឍខ្លួនឯង ដោយរៀនទាំងទ្រឹស្តី និងអនុវត្ត ដើម្បីឱ្យទទួល បានទាំងចំណេះ និង ជំនាញស្របពេលប្រទេសកម្ពុជា ជាប្រទេស ដែលមានសន្តិភាព ស្ថេរភាពនយោបាយល្អ និង មានកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសផ្សេងៗ។ ដូច្នេះ យុវជនមាន ឱកាស ច្រើន ក្នុងការទៅបន្តការសិក្សា នៅក្រៅប្រទេស ដើម្បីបានផ្លាស់ប្តូរ នូវបទពិសោធន៍ជាមួយ នឹង បណ្តា ប្រទេសផ្សេងៗ ដើម្បីទទួលបានចំណេះ និងជំនាញថ្មីៗ ដែលជាស្ពានចំលងខ្លួន ឯងឈាន ទៅរកភាពជោគជ័យ អ្វីដែលសំខាន់ គឺបានសិក្សា នូវជំនាញដែលខ្លួនពេញចិត្ត ក្នុងការឆ្លើយ តបនឹងតំរូវការទីផ្សារការងារ នៅប្រទេសកម្ពុជា យើងនៅពេលបច្ចុប្បន្នផងដែរ៕