ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចិនគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បន្ដដឹកនាំប្រទេសជារៀងរហូត

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោក ជួន បូណា៖

អនុប្រធានសមាគមកិច្ចការទូត និងអតីតអនុរដ្ឋមន្ត្រីការបរទេស នៃសាធារណ​រដ្ឋប្រជា​មា​និត​ចិន បានបញ្ជាក់ជំហរថា ប្រទេសចិន នឹងគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយ​ក​រដ្ឋ មន្ត្រី ឱ្យដឹកនាំប្រទេសជារៀងរហូត។ការបញ្ជាក់ជំហរ​របស់​ប្រ​ទេសចិន បានធ្វើឡើងក្នុងជំ នួបពិភាក្សា ការងាររវាង ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​ឯក​ឧត្ដម ហ៊ូ ហ្សេងយូ (HU Zhengyue) នៅវិមានមិត្តភាពកម្ពុជា-ចិន កាលពីរសៀលថ្ងៃទី២ ខែ​កក្កដា​។
ក្រោយបញ្ចប់ជំនួបលោក សុខ សុរត្ន័វឌ្ឍនៈ ជំនួយការឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំ​​​ហុង បានលើកឡើងថា ឯកឧត្ដម ហ៊ូ ហ្សេងយូ បានប្រកាសគាំទ្រាំបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ឱ្យដឹកនាំប្រទេសជាតិជារៀងរហូត ដើ​ម្បី​​​​​​​​ធ្វើអោយកម្ពុជា មានស្ថេរ ភាព សុខសន្ដិភាព និងការភិវឌ្ឍន៍បន្ថែមទៀត ខណៈដែលប្រទេស​កម្ពុជាបានឆ្លងកាត់សង្គា្រម បានបំផ្លាញប្រទេស ដែលធ្វើអោយជាពលរដ្ឋវិនាស​បែកបាក់​ឪពុក​ម្ដាយ បងប្អូន និងខាតបង់ សេដ្ឋកិច្ចជាតិយ៉ាងខ្លាំងផងដែរ។
ជាការឆ្លើយតប ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា ការគាំ​ទ្រ​របស់មិត្ដចិនមកប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ គឺជាការឆ្លុះបញ្ចាំងពីកិច្ចសហប្រតិការ រវាងកម្ពុ​ជា​និងចិន ដើម្បីជួយជំរុញអោយមានសុខសន្ដិភាព និងការអភិវឌ្ឍន៍ ។ឯកឧត្ដម ឧបនាយ ករដ្ឋ មន្ត្រី បានបញ្ជាក់ថា ក្នុងរយៈពេល៦០ឆ្នាំនៃទំនាក់ទំនងការ​ទូត​រវាង​ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ លើគ្រប់វិស័យទាំងអស់។ ទំ នាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ត្រូវ​បាន​លើកកម្ពស់ «ភាពជាដៃ គូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» តាំងពីខែធ្នូ ឆ្នាំ២០១០ មក។ ជាពិ​សេស សាធារណរដ្ឋប្រជាមា និតចិន បានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់លើគ្រប់វិស័យ​ដល់​​​កម្ពុជា តាមរយៈជំនួយ ឥត សំណង ហិរញ្ញប្បទានជាកម្ចីអត់ការប្រាក់ ឬការប្រាក់ទាប។ ការវិនិ​យោគ​យ៉ាង​​​ច្រើន ជាពិសេស បានកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ៕