ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មិត្ត​របស់លោកប្រធានាធិបតីពូទីនលក់យន្តហោះ​ផ្ទាល់ខ្លួនបន្ទាប់ពីមានការដាក់ទណ្ឌកម្មពីអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៣.០៧.១៨)

រុស្សី៖ យោងតាមទិន្នន័យចុះបញ្ជីរបស់ឈ្មួញកណ្តាលនិងក្រុមហ៊ុនចុះបញ្ជីយន្តហោះបានឲ្យដឹងថាលោកមហាសេដ្ឋីហ្កេណាឌីទីមឆិនកូ (Gennady Timchenko)ដែលជាមហាសេដ្ឋីមិត្តរបស់ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីនបានលក់យន្តហោះ​ផ្ទាល់ខ្លួនរបស់លោកបន្ទាប់ពីគាត់បាន​ត្អូញត្អែរពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យគាត់មិនអាចប្រើប្រាស់យន្តហោះបាន។

យោងតាមកំណត់ត្រាការទិញយន្តហោះបានឱ្យដឹងថា លោកទីមឆិនកូ
ដែលបានរកប្រាក់ចំណេញជាច្រើនក្នុងការជួញដូរប្រេងនិងត្រូវបានលោកពូទីន
ចាត់ទុកថាជាអ្នកជំនិតមួយរូបរបស់គាត់នោះ ​ បានទិញយន្តហោះផ្ទាល់នេះ ​ក្នុងឆ្នាំ២០១៣ ។​

យន្តហោះនេះ ជាធម្មតាមានតម្លៃប្រហែល ៦០ លានដុល្លារ។ មួយឆ្នាំក្រោយមកនៅក្នុងឆ្នាំ ២០១៤
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឆ្លើយតបទៅនឹងការកាន់កាប់តំបន់គ្រីមៀ របស់ប្រទេសអ៊ុយក្រែន ដោយប្រទេសរុស្ស៊ី​ដោយបានដាក់មហាសេដ្ឋីរូបនេះ នៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន
ហើយបានចាត់ទុក​គាត់ថាជាសមាជិកនៃក្រុមរបស់លោកពូទីន ។