ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រាជរដ្ឋាភិបាលបំផុសចលនា ប្រជាពលរដ្ឋចូលរួមអភិរក្សមច្ឆាជាតិ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយ លោកជូន បូណា

ភ្នំពេញ៖  រាជរដ្ឋាភិបាលបំផុសចលនា ប្រជាពលរដ្ឋចូលរួមអភិរក្សមច្ឆាជាតិដើម្បីបង្កើនបរិមាណមច្ឆាជាតិ​ឲ្យកាន់តែ​សម្បូថែមទៀត។

 ក្នុងទិវាមច្ឆជាតិ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ប្រាសាទអង្គរវត្ត ស្ថិតក្នុងភូមិត្រពាំងសេះ ខេត្តសៀមរាប ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វេង សាខុន រដមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានមានប្រសាសន៍ក្នុងរបាយការណ៍ ថាគោលបំណង​​នៃទិវាមច្ឆជាតិ ១កក្កដា គឺបំផុសចលនាស្មារតី ប្រជាជន មហាជន មានការយល់ដឹងអំពីសារៈសំខាន់នៃធនធានជលផល ដើម្បីជាកំលាំងចូលរួមថែរក្សាការពារ និងអភិរក្សពូជត្រី និងវារីសត្វ ក្នុងស្រុក ជាពិសេសប្រភេទពូជត្រីដែលកំពុងរងគ្រោះ និងកំពុងឈានទៅរកការផុតពូជឱ្យមាននិរន្តរភាពសម្រាប់ផ្គត់ផ្គង់ ជីវភាពរស់នៅ ធានាសន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

 សម្តេចពិជ័យសេនា ទៀ បាញ់មានប្រសាសន៍ថា ទិវាមច្ឆជាតិ ថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៨ នេះ គឺជាលើកទី១៦ ដែលរាជរដ្ឋាភិបាលបានចាត់តាំងប្រារព្ធពិធីដ៏មានសារៈសំខាន់នេះអស់រយៈពេល១៦ឆ្នាំមកហើយ ជាពិសេសសម្រាប់ឆ្នាំ២០១៨នេះ គឺជាខួបឆ្នាំទី២០ ។

សម្តេចពិជ័យសេនាកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋ ដែលបានជួយឧបត្ថម្ភគាំទ្រ​​និងចូលរួមយ៉ាងសកម្ម ការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅលើការងារគ្រប់គ្រងវិស័យជលផល និងសូមបន្តប្រពៃណី នៃកិច្ចសហប្រតិបត្តិការនេះ ឱ្យបានជិងស្និទ្ធ និងសើរឡើងថែមទៀត ជាពិសេសសការប្រា​រព្ធ​ទិវា មច្ឆជាតិ ១ កក្កដា រៀងរាល់ឆ្នាំ គឺស្របពេលទៅ នឹងថ្ងៃប្រកាសបិទរដូវនេសាទទូទាងប្រទេសផងដែរ លើក​​លែង​តែ​ការធ្វើនេសាទ ជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ៕