ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ត្រីជាន់ខ្ពស់កម្ពុជា៖ ជយោ  ! ខួបទី ៦០ ឆ្នាំ មិត្តភាពកម្ពុជា – ចិន

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយ លោកចេម ហួត

 ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន្ត សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណប្រជាជនកម្ពុជានៅរសៀលថ្ងៃទី២ខែកក្កដានេះ បានលើកឡើងក្នុងបណ្តាញសង្គមTelegramថា  ប្រជាជនកម្ពុជា សូមស្វាគមន៏និងអបអរសាទរខួប ៦០ ឆ្នាំ នៃចំណងទាក់ទងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា- ចិន ។

ការលើកឡើងបែបនេះ ស្របពេលដែលឆ្នាំ២០១៨នេះ ជាខួប៦០ឆ្នាំនៃទំនាក់ទំនងការទូត នៃប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន (១៩៥៨-២០១៨)

 ឯកឧត្តមបន្តថា ចិនជាមិត្តចាស់ យូរមកហើយតាំងពីសម្តេចព្រះករុណា ព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដិមកម៉្លេះ ។ ចិន ជាមិត្តគួរជាទីទុកចិត្តបំផុត  ។ចិនជាចំណងទាក់ទង ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ  ។ ចិនជាមិត្ត ជួយគ្នាគ្រប់គ្រា និងគ្រប់កាលៈទេសៈ  ទាំងពេលមានជោគជ័យ ទាំងនៅគ្រាលំបាក  ។

       ឯកឧត្តម បានប្រសិទ្ធពរឲ្យចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ កម្ពុជា – ចិន ស្ថិតស្ថេរយូរអង្វែង ជាអមតៈ ៕

ទង់ជាតិកម្ពុជា-ចិន