ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្ត្រីក្រសួងធនធានទឹកបង្ហាញពីមោទនភាពចំពោះសមិទ្ធផលធំៗដែលសម្រេចបានលើការងារចូលរួមអភិវឌ្ឍន៍

អគ្គនាយករដ្ឋានវិទ្យុជាតិកម្ពុជា ដោយ ៖ លោកចេម ហួត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយមបបង្ហាញពីមោទនភាពចំពោះសមិទ្ធផលធំៗដែល សម្រេចបាន លើការងារចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចំរើនលើគ្រប់វិស័យតាំងពីបាតដៃទទេរហូតដល់សព្វថ្ងៃ។

 ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក​ និងឧតុនិយម ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០១៨ នេះដោយ បានរំលឹកឡើងនូវ ស្នាដៃ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានចាប់ផ្តើម ពីបាតដៃទទេរ រហូតដល់មានការអភិវឌ្ឍ និងរីកចម្រើនលូតលាស់គ្រប់វិស័យ ។

ជាក់ស្តែងដូចជាវិស័យធារាសាស្ត្ររបស់យើងស្រាប់ ដែលផ្តើមចេញពីប្រព័ន្ធធារាសាស្ត្រ ដែលមានលទ្ធភាពស្រោច  ស្រពលើ ផ្ទៃដីបង្កបង្កើនផលស្រូវ ៤០៧.០០០ ហិកតា ស្មើនឹងប្រមាណ ១៨ ភាគរយ នៃផ្ទៃដីបង្កើនផល នាឆ្នាំ ១៩៩៨ រហូតដល់មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ១.៧១៦.៧២០ ហិកតា ស្មើនឹងប្រមាណ ៥៩ ភាគរយ នៃផ្ទៃដីបង្កបង្កើនផល គិតត្រឹមដំណាច់ឆ្នាំ ២០១៧ ។

“ចំពោះវិស័យឧតុនិយម ដែលពីដើមមក យើងស្ទើរតែគ្មានអ្វីសោះ ប៉ុន្តែបច្ចុប្បន្ន យើងមានស្ថានី​យ​រ៉ាដា តេជោសែន ដ៏ទំនើបដែលកំពុងមប្រើឱ្យការព្យាកររបស់យើង ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រៅពីផ្នែកធារាសាស្ត្រ និងផ្នែកឧតុនិយម ក៏មានផ្នែកផ្សេងៗទៀតដែលជាសមត្ថកិច្ចរបស់ក្រសួង ក៏មានការរីកចម្រើនព្រមៗគ្នាផងដែរ “។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកណែនាំដល់មន្ត្រីរាជការទាំងអស់របស់ក្រសួង ឲ្យទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ថែរក្សានូវសុខសន្តិភាព និងអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម