ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ជនអន្ធពាលបារាំងម្នាក់រត់គេចខ្លួនពីពន្ធនាគារតាមឧទ្ធម្ភាគចក្រ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០២.០៧.១៨)

បារាំង៖ កាលពីថ្ងៃអាទិត្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំងបាននិយាយថាជនអន្ធពាលបារាំងម្នាក់កំពុងរត់គេចខ្លួនបន្ទាប់ពីត្រូវបានជួយរំដោះដោយក្រុមខ្មាន់កាំភ្លើងប្រដាប់ដោយអាវុធដ៏ខ្លាំងហើយបានរត់គេចខ្លួនតាមឧទ្ធម្ភាគចក្រដែលចុះចតនៅក្នុងបរិវេណពន្ធនាគារនោះ។

អ្នកទោសមានឈ្មោះថារ៉េដូអ៊ីន ហ្វេដ (Redoine Faid) ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៥
ឆ្នាំនៅភាគខាងត្បូងទីក្រុងប៉ារីសពីបទប្លន់ប្រដាប់អាវុធដែលបាននាំឱ្យមានការស្លាប់ដល់ប៉ូលីសស្រីម្នាក់ក្នុងឆ្នាំ ២០១០ ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បារាំង​ បានបន្តទៀតថាឧទ្ធម្ភាគចក្របានចុះចតនៅទីធ្លាមួយនៅឯក្រៅរបងគុក
ដែលគ្មានសំណាញ់ ​គ្របការពារ ។