ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលមិនអនុញ្ញាតឱ្យជនភៀសខ្លួនស៊ីរីចូលក្នុងប្រទេសទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០២.០៧.១៨)

អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីនណេតាន់យ៉ាហ៊ូបាននិយាយកាលពីថ្ងៃអាទិត្យនេះថាប្រទេសអ៊ីស្រាអែលនឹងជួយជនភៀសខ្លួនស៊ីរីនៅជិតព្រំដែនរវាងស៊ីរីនិងអ៊ីស្រាអែលដែលមានជម្លោះប៉ុន្តែលោកនឹងមិនអនុញ្ញាតឱ្យជនភៀសខ្លួនចូលទៅក្នុងប្រទេសអ៊ីស្រាអែល ឡើយ។

ជនភៀសខ្លួនស៊ីរីរាប់ពាន់នាក់បានភៀសខ្លួនទៅព្រំដែនហ្ស៊កដានីនិងអ៊ីស្រាអែលបន្ទាប់ពីកងទ័ពស៊ីរីបានទម្លាក់គ្រាប់បែកទៅលើតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាមក្នុងទីក្រុងដារ៉ាអាអូវឺរ (Daraaover)
កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ។

អ្នកនាំពាក្យយោធាម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាជនស៊ីវិលស៊ីរីរាប់ពាន់នាក់ដែលភៀសខ្លួនត្រូវបានរស់នៅក្រោមលក្ខខណ្ឌយ៉ាងលំបាកនៅក្នុងជំរុំនៅជិតព្រំដែនអ៊ីស្រាអែលដែលខ្វះការទទួលបានទឹក
អគ្គិសនីនិងរបបអាហារឬតម្រូវការចាំបាច់ផ្សេងៗទៀត។