ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមានចាត់វិធានការណ៍លើជនដែលឃោសនាថា ទឹកខ្មៅ ជ្រលក់ដៃមាន២ប្រភេទ គឺទឹកខ្មៅធម្មតានិងមួយទៀតជ្រលក់ហើយ២៤ម៉ោងនឹងស្លាប់

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោក ស្រី ផន វាសនា៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានព្រមាន​បែបនេះ​ក្នុង​ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពាន​អា​កាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥នៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ខែកក្កដា នេះ​ ខណៈដែលមានជនខិលខូចមួយចំនួន បានដើរឆបោកថា នៅថ្ងៃបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ នឹងមានទឹកខ្មៅជ្រលក់ដៃ២ប្រភេទ មួយប្រភេទទឹកខ្មៅធម្មតានិង មួយប្រភេទ​ទៀត​ជ្រលក់ ហើយ២៤ម៉ោងស្លាប់ខ្លួន។ សម្តេចតេជោ បានប្រកាសថា អំពើបែប នេះ គឺមិន​អាច​អត់​ឱនឲ្យបាននោះទេ គឺជាអំពើក្បត់ជាតិបង្កចលាចល អសន្តិសុខដល់សង្គម។ សម្តេចតេជោ បាន​ផ្តាំទៅជនក្បត់ទាំងឡាយ ដែលមានគំរោងធ្វើផែនការបង្កចលាចល នៅថ្ងៃទី២៣ ខែកក្កដា ខាង​មុខនេះ សូមបញ្ឈប់ឲ្យហើយទៅ ព្រោះផែនការរបស់អ្នកឯង ត្រូវបាន ដឹងអស់ហើយ មិនថា​នៅ​ក្នុងស្រុកឬប្រទេសក្រៅទេ ក៏ត្រូវតាមចាប់ខ្លួនឲ្យបានដែរ។