ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មនុស្ស ៥នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងពេលមាននការបាញ់ប្រហារមួយ​នៅអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ​វីកាល
ប្រភព ស៊ិនហួ ​(២៩.០៦.១៨)

សហរដ្ឋអាមេរិក៖ មានមនុស្ស ៥ នាក់បានស្លាប់កាលពីថ្ងៃព្រហស្បនេះ និងជាច្រើននាក់ទៀតរងរបួស
ក្នុងហេតុការណ៍បាញ់ប្រហារមួយ ក្នុងការិយាល័យរបស់កាសែតក្នុងស្រុកមួយ ក្នុងទីក្រុង អាន់ណាប៉ូលី
រដ្ឋ ម៉ារីឡេន នៅភាគខាងកើតប្រទេសអាមេរិក ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានស្រង់សម្តីរបស់ប៉ូលីសប្រចំាទីក្រុងនោះ ដែលបាននិយាយថា
ជនដែលធ្វើការបាញ់ប្រហារនោះ ​ត្រូវបានចាប់ឃុំខ្លួនហើយ និងកំពុងសាកសួរព័ត៌មាន ។

ជននោះបានចូលទៅក្នុងការិយាល័យរបស់
កាសែត កាពីតាល់ ហ្កាហ្សេដ (Capital Gazette) ហើយបាញ់ទៅលើមន្រ្តី ដែលកំពុងធ្វើការ
បណ្តាលឲ្យស្លាប់ ៥ នាក់ និងជាច្រើននាក់ទៀតរងរបួស ។ គេមិនទាន់ដឹងពីមូលហេតុ
ដែលនំាឲ្យមានការបាញ់ប្រហារនេះទេ ។​