ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រះរាជអាជ្ញានិយាយថាស្ត្រីដែលធ្វើឃាតប្អូនរបស់មេដឹកនំាកូរ៉េខាងជើងអាចត្រូវបានហ្វឹកហាត់ឲ្យធ្វើឃាតនេះ​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៩.០៦.១៨)

ម៉ាឡេស៊ី៖ ទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថា ស្ត្រី ២ រូប ដែលត្រូវបានចោទប្រកាន់ថាបាន
ធ្វើឃាតប្អូនប្រុស ដែលមានម្តាយផ្សេង របស់មេដឹកនំាកូរ៉េខាងជើង
អាចត្រូវបានគេហ្វឹកហាត់ឲ្យធ្វើសកម្មភាពលបធ្វើឃាត
ដោយប្រើសារធាតុពុលបំផ្លាញប្រព័ន្ធសរសៃប្រាសាទ ឈ្មោះ វីអិច (VX) ។

ទីភ្នាក់ងារព័ត៌មានបរទេសបានស្រង់សម្តីរបស់ព្រះរាជអាជ្ញារបស់ប្រទេសម៉ាឡេ ​ស៊ី
ដែលបាននិយាយកាលពីថ្ងៃព្រហស្បនេះ ថា ស្តី្រជនជាតិឥណ្ឌូនេស៊ី និងស្ត្រីជនជាតិវៀតណាម
ត្រូវបានចោទប្រកាន់ថា មានចេតនាឃុបឃិតជាមួយនឹងជនជាតិកូរ៉េខាងជើង 4 រូបទៀត
ដែលប៉ូលីសកំពុងតាមរកចាប់ខ្លួន ដើម្បីសម្លាប់លោក គីម យ៉ុងណាម
នៅអាកាសយានដ្ឋានគូឡាឡំពួរ កាលពីខែ កុម្ភៈ ឆ្នំា ២០១៧ ។

មុខរបស់ជមរងគ្រោះ មានប្រឡាក់ទៅដោយសាធាតុពុលនោះ ដែលជាសាធាតុ ប្រើផលិតជាអាវុធ
សម្រាប់បំផ្លាញប្រព័ន្ធសរសៃប្រាសាទ ។