ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ នាយករដ្ឋមន្ត្រី រំលឹកដល់ក្រសួងពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធ ត្រូវចុះទៅ ពិនិត្យតំលៃប្រេងនៅតាមស្ថានីយ៍ តើបញ្ចុះថ្លៃតាមការកំណត់ឬអត់

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោក ស្រី ផន វាសនា៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុង​ពិ​ធី​បើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅដែលជាស្ពាន​អា​កាស​​​ទី៦នៅក្នុងរាជធានីភ្នំ ពេញ នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ។ សម្តេចតេជោ បានបន្តថា ក្រសួង​ពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធ សូមកុំភ្លេចចុះពិនិត្យតម្លៃប្រេងនៅថ្ងៃទី១ ខែកក្កដា ខាងមុខនេះ តើ​មានការបញ្ចុះ តំលៃតាមការកំណត់របស់រាជរដ្ឋាភិបាលឬអត់។សម្តេចតេជោ បន្ថែមថា ក្នុងនោះ​ក្រុមហ៊ុន ប្រេងរបស់លោកឧកញ៉ា ទ្រី ភាព បានបញ្ចុះតម្លៃមុនគេរហូតដល់៥០០រៀល ខណៈ​តំ​លៃ ប្រេងនៅតាមក្រុមហ៊ុនផ្សេងៗទៀត នឹងត្រូវបញ្ចុះតំលៃ១៦០រៀលក្នុងមួយលីត្រ។
សម្តេចតេជោ បញ្ជាក់ថា ការបញ្ចុះតំលៃ១៦០រៀលក្នុងមួយលីត្រ គឺជាការគិតគូរវាង​រាជរដ្ឋា​ភិ​បាល និងវិស័យឯកជន ដោយរាជរដ្ឋាភិបាលត្រូវចេញថ្លៃ៨០រៀលក្នុងមួយលីត្រ ខណៈខាង​ផ្នែក ​ក្រុមហ៊ុនក៏ត្រូវចុះថ្លៃ៨០រៀលក្នុងមួយលីត្រដូចគ្នា។