ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា គោលនយោបាយស្វែងរកឱកាសការងារនៅក្រៅ ប្រទេសដល់ប្រជាពលរដ្ឋ គឺដើម្បីប្រែក្លាយជីវភាពរបស់ពួកគាត់កាន់តែប្រសើរ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ផន វាសនា៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានថ្លែងបែប​នេះក្នុង​ពិធី​ជួប​​​​សំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជាង២១.០០០នាក់មកពីរោងចក្រ សហគ្រាស ចំនួន១៤នៅក្នុងខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៨ខែមិថុនានេះខណៈដែលមាន​មតិមួយចំនួន​បាន​​រិៈគន់សម្តេចថា បានដឹកនាំប្រទេសឲ្យប្រជាជនក្លាយជាកម្មកររបស់គេ ។ សម្តេចតេជោ បាន​បញ្ជា​ក់​​​ថា នៅលើពិភពលោកនេះ តើមានប្រទេសណាខ្លះ ដែលមិនមានប្រជាជនរបស់ខ្លួន​ចំ​ណាក ស្រុកទៅធ្វើការនៅក្រៅប្រទេស គ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ។ ជាក់ស្តែង​គ្រាន់តែប្រ​ទេស​ហ្វីលីពីនមួយ មានប្រជាជនរបស់គេធ្វើការនៅក្រៅប្រទេសជាង១០លាននាក់ទៅហើយ។   សម្តេចតេជោ បានបន្ថែមថា ដោយសារតែគោលនយោបាយស្វែងរកការងារជូនប្រជាពលរដ្ឋ ទាំងក្នុងនិងក្រៅប្រទេសនេះហើយ ទើបធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។