ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ នាយករដ្ឋមន្រ្តី៖ នយោបាយពង្រាយរោងចក្រនៅតាមបណ្តា ខេត្តកំពុងតែបន្ត ដែលនេះជាជោគជ័យមួយរបស់រាជរដ្ឋាភិបាល

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ដោយ លោក ស្រី ផន វាសនា៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធី​ជួប​សំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជាង២១.០០០នាក់មកពីរោងចក្រ សហគ្រាស ចំនួន១៤នៅក្នុងខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៨ខែមិថុនានេះ។សម្តេចតេជោបានបន្តថា បច្ចុប្បន្ន នយោបាយពង្រាយរោងចក្រទៅឲ្យដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋដើម្បីកាត់បន្ថយការ​ចំ​ណាក​​​ស្រុក របស់រាជរដ្ឋាភិបាល កំពុងតែទទួលបានជោគជ័យ។ជាក់ស្តែងដូចជានៅខេត្តកំពង់ឆ្នាំង មានរោងចក្រជាច្រើនដូចជារោងចក្រសា្របៀ រោងចក្រកាត់ដេរ រោងចក្រកិនស្រូវដែល​នេះ​ផ្តើម​​​ចេញពីការពន្លត់ភ្លើងសង្រ្គាម និងប្រទេសមានសន្តិភាព។សម្តេចតេជោ បន្ថែមថា ទោះបី​ជា​បច្ចុប្បន្ននៅខេត្តកំពង់ឆ្នាំង មានរោងចក្រ សហគ្រាស ជាច្រើនកំពង់ដំណើរការ ប៉ុន្តែ វា​មិន​ទាន់​បិទបញ្ចប់នៅត្រឹមនេះនោះទេ នឹងអាចមានវិស័យថ្មីៗទៀត ដែលអ្នកវិនិយោគស្វែងរកឱកាស ក្នុងវិនិយោគនៅខេត្តកំពង់ឆ្នាំងនេះបន្ថែមទៀត។ សម្តេចតេជោ បញ្ជាក់ថា ដើម្បីបាន​ប្រាក់​ខែ​១៧០ដុល្លារនេះ រាជរដ្ឋាភិបាលបានខិតខំធ្វើការងារយ៉ាងច្រើន ដូចជា ពន្យាពន្ធកាត់ទុករហូត ដល់ ឆ្នាំ២០២២ ដោយរដ្ឋបាត់ចំណូលជាង៤០លានដុល្លារ និងកម្រៃក្នុង​ចំណាយទៅ​ក្រៅ​បាត់​ជាង៨០លានដុល្លារ ធ្វើបែបនេះ ដើម្បីកុំឲ្យថៅកែ រោងចក្ររត់ចោល ដែលនេះ​ជាការប៉ះ​ប៉ូវឲ្យ​គ្នា​ ទៅវិញ ដើម្បីឲ្យកម្មករមានការងារធ្វើ ដែលបញ្ហានេះ មិនមែនជា រឿងងាយពេកនោះទេ។