ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សភាតំណាងសហរដ្ឋអាមេរិកបដិសេធសេចក្តីព្រាងច្បាប់អន្តោប្រវេសន៍របស់លោកត្រាំ

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃពុធសភាតំណាង ដែលជាសភាជាន់ទាបរបស់អាមេរិក បានបដិសេធសេចក្តីព្រាងច្បាប់អន្តោប្រវេសន៍ដែលបានដាក់ចេញជាលើកទី2 ដោយគណបក្សសាធារណរដ្ឋនិយមរបស់លោកប្រធានាធិបតីដូណាល់ត្រំា ទោះបីជាមានការអង្វរករពីលោកត្រំាក៏ដោយ និងក្នុងពេលដែលមានភាពច្របូកច្របល់ទាក់ទងដល់ ការអនុញ្ញាតឲ្យជួបជុំគ្រួសារឡើងវិញ របស់ជនភៀសខ្លួនឆ្លងដែនដោយខុសច្បាប់ ចូលមកអាមេរិក ។

ការបោះឆ្នោតលើច្បាប់នេះត្រូវបានបរាជ័យជាងការរំពឹងទុកដោយមានសំឡេងគាំទ្រ 121 និង ប្រឆាំង301សំឡេង។ សំឡេងប្រឆាំងគឺមកពីសមាជិកគណបក្សប្រជាធិបតេយ្យទាំងអស់និងសមាជិកគណបក្សសាធារណរដ្ឋចំនួន 112 រូប ហើយសមាជិកគណបក្សសាធារណរដ្ឋ ពីរនាក់មិនបានបោះឆ្នោតទេ ។

មុនការបោះឆ្នោតប៉ុន្មានម៉ោង លោកត្រាំបានខិតខំជំរុញជាចុងក្រោយនៅលើ បណ្តាញសង្គមធ្វីតធឺររបស់គាត់ ឲ្យច្បាប់នេះបាន អនុម័ត ។

អត្ថបទ ឆាយ វីកាល / វិទ្យុជាតិកម្ពុជា

ប្រភព ស៊ិនហួរ (28.06.18)