ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងអប់រំ និងដៃគូពាក់ព័ន្ធបញ្ចប់សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត

វិទ្យុជាតិកម្ពុជា អត្ថបទ៖ចេម ហួត

ភ្នំពេញ៖ក្រសួងអប់រំ និងដៃគូពាក់ព័ន្ធបានបញ្ចប់សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយ​ជីវិតហើយ​នឹងបញ្ចូន​ទៅគណៈរដ្ឋមន្ត្រីអនុម័តនាពេលខាងមុខនេះ។

នៅព្រឹកថ្ងៃទី២៨មិថុនានេះ លោកគូច គូលំអ អនុប្រធានគណៈកម្មការខ្លឹមសារ នៃគោលនយោបាយស្តីពីការសិក្សា​​ពេញមួយជីវិតប្រាប់អ្នកសារព័ត៌មានថា នៅពេលទីស្តីការគណៈរដ្ឋមន្ត្រីអនុម័តរួចរាល់ហើយ ក្រសួងអប់រំនឹង​​ដាក់បញ្ចូល​គោលនយោបាយជាតិនេះទៅតាមក្រសួងអាទិភាពចំនួន១៤ជាមុនសិនបន្ទាប់មកទៀតក្រសួងនឹងពង្រីកទៅតាមក្រសួងមួយចំនួនទៀតដើម្បីឲ្យក្រសួងទាំងនោះចូលរួមធ្វើសកម្មភាពលើកកម្ពស់ដល់វិស័យអប់រំនៅកម្ពុជា ។

គោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិតនេះនឹងផ្តល់សេវាអប់រំក្នុងប្រព័ន្ធក្រៅប្រព័ន្ធ និងការអប់រំមិន​​ផ្លូវការមិន​​ផ្លូវ​​ការដល់ប្រជាពលរដ្ឋឲ្យទទួលបានចំណេះ បំនិនបច្ចេកទេសវិជ្ជាជីវៈ និងអាជីពគ្រប់រូបភា និងប្រើប្រាស់ចំណេះ​​ដឹងតាម​​ជំនាញដែលទទួលបានដើម្បីបង្កើនប្រសិទ្ធភាព គុណភាព ផលិតភាពការងារនិងប្រាក់​​ចំណូលស្របតាមយុគ​​សម័យ​​បច្ចេក​​វិទ្យាព័ត៌​​មាននិងសង្គមពុទ្ធិ៕