ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពលរដ្ឋចំនួន 50.000 នាក់ត្រូវចាកចេញពីលំនៅដ្ឋាន នៅក្នុងតំបន់ភាគនិរតីប្រទេសស៊ីរី

អង្គការសហប្រជាជាតិ៖ទីភ្នាក់ងារព័ត៌មានស៊ិនហួបានស្រង់សម្តីរបស់បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការប្រទេសស៊ិរីដែលបានព្រមានកាលពីថ្ងៃពុធនេះ ដល់ក្រុមប្រឹក្សាសន្តិសុខ ថា ការប្រយុទ្ធគ្នាក្នុងទ្រង់ទ្រាយធំ
នៅក្នុងតំបន់ភាគនិរតីប្រទេសស៊ីរី ដែលធ្លាប់ជាតំបន់សុខសាន្ត ​អាចនឹងបង្កវិនាសកម្ម ដល់តំបន់នេះ
និងប្រជាពលរដ្ឋ មានទំហ៊ំ ស្មើនឹងវិនាសកម្ម ដែលកើតមាននៅតំបន់ ហ្គូតា និងតំបន់ អាឡេប៉ូ
បូកចូលគ្នា​ ។

ថ្លែងទៅកាន់ប្រតិភូ ដែលមកពីទីក្រុងហ្សឺណែវ
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការប្រទេសស៊ិរីនោះ បាននិយាយថា
កាលពីមួយសប្តាហ៍កន្លងមកនេះ មានពលរដ្ឋជិត 50.000 នាក់ក្នុងតំបន់នោះ
បានរត់ចាកចេញពីលំនៅដ្ឋាន នៅពេលមានការវាយប្រហារ ការទម្លាក់គ្រាប់បែក បានកើតមានឡើង

ឆាយ វីកាល /  វិទ្យុជាតិកម្ពុជា
ប្រភព ស៊ិនហួ ​(27.06.18)