ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅខេត្តកំពង់ឆ្នាំងជាង ២១.០០០នាក់

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៖ដោយ លោក ជៀង យ៉ារ៉េត៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា នៅ​ព្រឹកថ្ងៃទី២៨ខែមិថុ នាឆ្នាំ២០១៨នេះ បានអញ្ជើញបន្តចុះជួបសំណេះសំ ណាល​ជាមួយកម្មករ កម្មការិនីចំនួនជាង២១.០០០នាក់មកពីរោងចក្រ សហគ្រាស ចំនួន​១៤​នៅក្នុងខេត្តកំពង់ ឆ្នាំង។ ពិធីសំណេះសំណាលនេះ រៀបចំធ្វើនៅភូមិចំការស្វាយ ឃុំ​សេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
នេះជាជំនួប​លើកទី២ របស់សម្តេចតេជោជាមួយកម្ម ករ និយោជិត នៅក្នុងខេត្តកំ​ពង់​​ឆ្នាំងនេះ ដែលកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនាម្សិលមិញ សម្តេចបានជួបសំ ណេះ​សំណាលជាមួយកម្មករនិយោជិតជាង២៤.០០០ នាក់ មកពីរោងចក្រចំនួន៥ គឺ​ស្រុក​សាមគ្គីមានជ័យចំនួន៣ និងស្រុកកំពង់ត្រឡាចចំនួន២។
ឯកឧត្តមអ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ: បាន​បញ្ជាក់​​ឲ្យដឹងថា រោងចក្រ សហគ្រាសទាំង១៤ ដែលជួបជុំនាពេលនេះ គឺមកពីក្រុង​កំពង់​ឆ្នាំង​ចំនួន២ មានកម្មករនិយោជិតចំនួនជាង ៣.៥០០នាក់ , ស្រុកកំពង់ត្រាចចំនួន៩ មានកម្មករនិយោជាង ១៧.០០០នាក់ , ស្រុកសាមគ្គីមានជ័យចំនួន២ មានកម្មករ​និយោជិតចំនួន១៥៦នាក់ និងស្រុករលាប្អៀរចំនួន ១ មានកម្មករ​និយោជិតចំនួន​៤៨៥​នាក់។រោងចក្រសហគ្រាសទាំង១៤នេះ មានអ្នកវិនិយោគមកពីប្រទេ សចិន ឥណ្ឌូនេ​ស៊ី ជប៉ុន និងខ្មែរចំនួន ៣ ។ រោងចក្រទាំងនេះ មានកាត់ដេរសម្លៀកបំពាក់ ផលិត​ស្បែក​ជើង កាបូប ផលិតស្រាបៀរនិងភេសជ្ជ: និងរោងម៉ាស៊ីនកិន ស្រូវ ។ផលិត​ផល​ផលិត​ចេញពីរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
បើតាមឯកឧត្តមអ៊ិត សំហេង នេះជាជំនួបលើកទី ៤៧ហើយ គិតចាប់តាំងពីថ្ងៃទី ២០ខែសីហាឆ្នាំ២០១៧ មក ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានជួបសំណេះ សំ​ណាលជាមួយបងប្អូនកម្មករនិយោជិត ដែលសរុបមានចំនួនជាង៦២ម៉ឺននាក់ ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា មកដល់ ពេលនេះខេត្តកំពង់ឆ្នាំង មានសហគ្រាស គ្រឹះស្ថានចំនួន ១៥២ មាន កម្មករ និយោ​ជិត​ជាង៤៣.៧៧០នាក់ ក្នុងនោះ រោង ចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែក ជើងមានចំនួន១៨ មានកម្មករនិយោ ជិតចំនួនជាង៤២ .០០០ នាក់ ដែលមាន​ប្រាក់​ឈ្នួលសរុបជាង៩៤លានដុល្លារក្នុងមួយឆ្នាំ ៕