ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅសាងសង់ដោយក្រុមហ៊ុន0 C I C មានរយៈពេល៣០ខែ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អត្ថបទ ចន ណារិទ្ធ៖
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉ត មាសភក្តី បានឲ្យដឹងថា បើមិន​មាន​​ការប្រែប្រួលនោះទេ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​​នៃព្រះរាជណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុង​ពិធីបើកការដ្ឋាន​សាង​សង់​ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ​នៅព្រឹកថ្ងៃទី២៩ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ ។លោក បន្តថា មុននឹងធ្វើពិធីបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី២៩​ខែមិថុនានោះ នៅល្ងាចថ្ងៃទី២៨ខែមិថុនា អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងធ្វើពិធី​ក្រុង​ពា​លី ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីទៅតាមប្រពៃណី ។
លោក ម៉ត មាសភក្តី បានបញ្ជាក់ថា សំណង់ការរដ្ឋានសាងសង់ស្ពានអាកាសនិង​​​ផ្លូវក្រោមដីនៅរង្វង់មូលចោមចៅនោះ គឺជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តដោយ ក្រុមហ៊ុន វិនិយោគទុនអនិកជនកម្ពុជា(O C I C )មានរយៈពេល ៣០ខែ នឹងត្រូវបញ្ចប់ ដូចនេះសូមបងប្អូនប្រជាពលរដ្​ឋដែលធ្វើដំណើរឆ្លង​កាត់សំ​ណង់ការ​រដ្ឋាននេះ មេត្តាយោគយល់ និងអធ្យាស្រ័យ ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០១៨នេះ បាន​​ចេញ សេចក្ដី ជូន ដំណឹងឲ្យប្រជាពលរដ្ឋពង្វាងចរាចរណ៍ចេញ-ចូល រាជធានី​ភ្នំ​ពេញ ត្រង់ចំណុច រង្វង់ មូល ចោម ចៅ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី ដែលនឹងធ្វើឡើង នៅថ្ងៃ ទី២៩ខែមិថុនាឆ្នាំ២០១៨នេះ ក្រោម​អធិប​តី​ភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រី នៃកម្ពុជា ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបដល់ម្ចាស់រថយន្ដដឹកទំនិញគ្រប់ប្រភេទ និងម្ចាស់រថយន្​ដដឹកអ្នកដំ​ណើរ​​ដែលត្រូវចរាចរណ៍ចេញ-ចូលរាជធានីភ្នំពេញឆ្លងកាត់ទីតាំងរង្វង់មូលចោមចៅ ត្រូវពង្វាងចរាចរណ៍ រួមមាន៖ ចំពោះរថយន្ដចរាចរណ៍មកពីទិសខាងលិច តាម​បណ្ដោយផ្លូវជាតិលេខ៤ ចូលរាជធានីភ្នំពេញ ត្រូវធ្វើដំណើរតាមផ្លូវពង្វាង​ទៅតាម​ផ្លូវ​បែកចាន បត់ស្ដាំទៅទិសខាងត្បូង ឬផ្លូវកប់ស្រូវ បត់ឆ្វេងទៅទិសខាងជើង។ចំពោះរថយន្ដចរាចរណ៍ មកពីផ្លូវជាតិលេខ៣ ចូលរាជធានី ត្រូវធ្វើដំណើរ​តាម​ផ្លូវ​ពង្វាង បត់ស្ដាំទៅតាមផ្លូវព្រៃស មុខវត្តស្លែង ឬទៅតាមផ្លូវទួលពង្រ បត់ស្ដាំ​តាម​ផ្លូវ​៣០ម៉ែត្រ ឆ្ពោះទៅផ្លូវចោមចៅ។ចំពោះរថយន្ដធ្វើចរាចរណ៍តាមផ្លូវចោមចៅ ចេញ​ក្រៅរាជធានី ទៅផ្លូវជាតិលេខ៣ ត្រូវធ្វើដំណើរតាមផ្លូវទួលពង្រ បត់ឆ្វេងត្រង់​ចំ​ណុច​ស្ដុប ។ចំពោះចរាចរណ៍ពីផ្លូវចោមចៅ ឆ្ពោះទៅផ្លូវជាតិលេខ៤ អនុញ្ញាឲ្យចរាចរ​ ធម្មតា ​៕