ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមនិស្សិតគាំទ្រចំពោះចំណាត់វិធានការណ៍របស់ក្រសួងអប់រំ ដែលបានអនុញ្ញាតអោយនិស្សិតបានឈប់សំរាករយៈពេល៣ថ្ងៃនៅក្នុងព្រឹត្តិការណ៍បោះឆ្នោត

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយ លោកហុក សុខរិន

រាជធានីភ្នំពេញ៖ ក្រុមនិស្សិតដែលកំពុងសិក្សា​នៅតាមសកលវិទ្យាល័យ​និងវិទ្យាស្ថានសិក្សា​នា​នាទំាង ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តបាន គាំទ្រចំពោះចំណាត់​វិធានការណ៍​របស់​ក្រសួង​អប់រំ ដែលបានអនុញ្ញាតអោយនិស្សិតឈប់សំរាកពិសេសចំនួន៣ថ្ងៃ នៅក្នុងព្រឹត្តិការណ៍​បោះ​ឆ្នោត​ជ្រើសរើសតំណាងរាស្រ្តនាពេលខាងមុខនេះ ថាបានបង្ករលក្ខណៈអោយនិស្សិត​អាច​ទៅចូល​រួម​បោះ​ឆ្នោតបានគ្រប់ៗគ្នា។
កញ្ញាកែវ សុបញ្ញា ជានិស្សិតដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង់ មកពី​ខេត្តត្បូងឃ្មុំបានឲ្យដឹងថា ការផ្តល់ឱកាសឈប់សំរាកចំនួន៣ថ្ងៃក្នុងព្រឹត្តិការ​បោះ​ឆ្នោត​​​​ជ្រើស​រើស​តំ​ណាងរាស្រ្តនីតិកាលទី៦ដែលនឹងប្រព្រឹត្តទី២៩ ខែកក្កដាខាងមុខនេះ ជាការ​ដោះ​ស្រាយការ​លំបាក​ជាច្រើនរបស់និស្សិតបានចេញទៅបោះឆ្នោត​គ្រប់ៗគ្នាដោយ​ពុំចាំបាច់​សុំ​ច្បាប់​សា​លាដូច​មុន​ឡើយ​។ កញ្ញាបានអៈអាងថា កញ្ញាបានត្រៀម ខ្លួនរួចជាស្រេចហើយក្នុងការ​ចេញ​ទៅបោះឆ្នោតនៅស្រុក កំណើត បើទោះបីជាការិយាល័យបោះឆ្នោតឆ្ងាយយ៉ាងណាក៏ដោយ។ កញ្ញាបានចាត់ទុកថា ការ​ចេញ​បោះឆ្នោតនាពេលខាងមុខនេះ មានសារៈសំខាន់ណាស់ ដើម្បីកំណត់​ជោគវាសនា​ធ្វើអោយ​ប្រ​ទេសជាតិកាន់តែរីចំរើនទៅមុខបន្តទៀត។
ក្នុងលិខិតដែលចុះហត្ថលេខាដោយ ឯកឧត្តមពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង​​កីឡាបានឲ្យដឹងថា ការសម្រេចឲ្យ​និស្សិតបានឈប់​សំរាកចំនួន៣​ថ្ងៃ​នៅក្នុងព្រឹត្តិការណ៍​បោះ​​​​ឆ្នោតនេះ គឺអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនា បតីតេជោហ៊ុន​សែន​នាយ​ករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត​នៅ​​​​ក្នុង​សា​កលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។ មូលហេតុដែល​សម្តេចតេជោ​ណែនាំអោយមានថ្ងៃឈប់សំរាកពិសេសសម្រាប់និស្សិតនៅក្នុង ព្រឹត្តិការណ៍​បោះ​ឆ្នោតនេះ គឺដោយ​សារតែដើម្បីបង្កលក្ខណៈងាយស្រួល​ដល់និស្សិតដែលមាន​ផ្ទះនិង​ស្រុកកំ​ណើត​​​នៅឆ្ងាយៗអាចធ្វើដំណើរពីភ្នំពេញទៅបោះឆ្នោតនៅស្រុកកំណើត បាន។ ជាក់ស្តែងក្រុម​និស្សិតអាចធ្វើ​ដំណើរ​ចេញ​ទៅស្រុកកំណើតនៅថ្ងៃទី២៨ខែកក្កដា ដើម្បី បានបោះឆ្នោតនៅ​ថ្ងៃទី​២៩ខែកក្កដា ហើយថ្ងៃទី៣០​ខែកក្កដា អាចត្រលប់មកបន្តការសិក្សា វិញ។សូមបញ្ជាក់ថា ដើម្បីជំរុញអោយ​ប្រជាពលរដ្ឋកម្ពុជាបានទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នានៅ ក្នុង​​​​ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦នៅថ្ងៃទី២៩ ខែកក្កដាខាងមុខ​នេះ សម្តេច​​តេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមិនត្រឹមតែណែនាំឲ្យ ក្រសួង​អប់រំ​ផ្តល់ថ្ងៃឈប់សំរាកពិសេសដល់និស្សិតនៅតាមសកលវិទ្យាល័យវិទ្យាស្ថានសិក្សា ប៉ុណ្ណោះទេ ថែម​ទំាងផ្តល់ឱកាសឲ្យបងប្អូនកម្មករកម្មការិនីទំាងបានឈប់សំរាកចំនួន៣ថ្ងៃដែរ គឺចាប់ពីថ្ងៃ​ទី២៨​ដល់​ថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៨៕