ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប៉ូលីសរុស្ស៊ីបានជម្លៀសប្រជាជនចេញពីទីតំាងសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកបន្ទាប់ពីមានការគំរាមកំហែងវាយប្រហារគ្រាប់បែក

រុស្ស៊ី៖ កាលពីព្រឹកថ្ងៃពុធនេះ   ប៉ូលីសរុស្ស៊ីបាននិយាយថាពួកគេបានទទួលការគំរាមកំហែងបំផ្ទុះគ្រាប់បែកជាច្រើន  នៅក្នុងទីក្រុងរ៉ុសស្តូវ  អនដន (Rostov-on-Don) ដែលជាកន្លែងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក   ដែលបណ្តាលឱ្យមានការជម្លៀសប្រជាជនចេញពីរង្គសាលនិងភោជនីយដ្ឋាននៅទូទាំងទីក្រុង។

 

ប៉ូលីសក្នុងតំបន់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា”នៅថ្ងៃទី 26 ខែមិថុនាប៉ូលីសបានទទួលការហៅទូរស័ព្ទជាបន្តបន្ទាប់អំពីគ្រាប់បែកដែលបានបង្កប់នៅទីតាំងនានាក្នុងទីក្រុងរ៉ុសស្តូវ  អនដន “។

 

កាលពីល្ងាចថ្ងៃអង្គារប៉ូលិសរុស្ស៊ីនិងរថយន្តសង្គ្រោះបានហ៊ុមព័ទ្ធសណ្ឋាគារតូប៉ូ ខនក្រេស  (Topos Congressl) ក្នុងទីក្រុងនោះ  ដោយសង្ស័យ មានបង្កប់គ្រាប់បែក ។

 

 

អត្ថបទ ឆាយ វីកាល / វិទ្យុជាតិកម្ពុជា

ប្រភព រ៉យតឺរ (27.06.18)