ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកត្រាំស្វាគមន៍ការគាំទ្ររបស់តុលាការកំពូលដល់ការហាមឃាត់ការធ្វើដំណើរមកពីបណ្តាប្រទេសកាន់សាសនាឥស្លាមភាគច្រើន

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃអង្គារតុលាការកំពូលរបស់សហរដ្ឋអាមេរិកបានចេញសេចក្តីសម្រេចថា   ​ការហាមឃាត់ការធ្វើដំណើរចេញពីប្រទេស​ដែលកាន់សាសនាឥស្លាមភាគច្រើនមកកាន់សហរដ្ឋអាមេរិក ដែលលោកត្រំា  បានស្នើឡើង  គឺជាវិធានការសមស្របតាមច្បាប់  ដែលធ្វើឲ្យលោកត្រំា ​សរសើរថាជាជ័យជម្នះដ៏ធំធេងមួយរបស់គាត់  ។

 

តុលាការបានរកឃើញថាបញ្ជារបស់លោកត្រាំលើការដាក់កំរិតជនអន្តោប្រវេសន៍  គឺជាទង្វើត្រឹមត្រូវទៅតាម​ដែនអំណាចជាប្រធានាធិបតី  ដែលមានចែងនៅក្នុង​ច្បាប់អន្តោប្រវេសន៍និងចូលសញ្ជាតិ​របស់អាមេរិក  ។

 

លោកត្រាំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមានថាសេចក្តីសម្រេចរបស់តុលាការកំពូលនាពេលបច្ចុប្បន្ននេះគឺជាជ័យជម្នះដ៏ធំធេងសម្រាប់ប្រជាជនអាមេរិកនិងរដ្ឋធម្មនុញ្ញ។ តុលាការជាន់ខ្ពស់បានគាំទ្រនូវសិទ្ធិអំណាចច្បាស់លាស់របស់ប្រធានាធិបតីដើម្បីការពារសន្ដិសុខជាតិរបស់សហរដ្ឋអាមេរិក។

 

អត្ថបទ ឆាយ វីកាល / វិទ្យុជាតិកម្ពុជា

ប្រភព ស៊ិនហួរ (27.06.18)