ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រាជរដ្ឋាភិបាលកំណត់ថានៅឆ្នាំ២០១៩ខាងមុខនឹងបញ្ចុះតម្លៃអគ្គីសនីទូទាំងប្រទេស

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលបានកំណត់ ឆ្នាំ២០១៩ខាងមុខ​នេះនឹង​បញ្ចុះ​តម្លៃអគ្គីសនី​ទូ​ទាំង​ប្រទេស តាមរយៈរាជរដ្ឋាភិបាលបើកឱកាសដល់ក្រុមហ៊ុន​ចំនួនពីរវិនិយោគលើវិស័យ​អគ្គីសនី​នៅ​កម្ពុជាបន្ថែមទៀត។ ប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​ស​ភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធស​ភា​​​នា​ព្រឹក​​ថ្ងៃទី២៦ខែមិថុនា នៅព្រឹទ្ធសភា ឯកឧត្ដម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធស​ភាបាន​មាន​ប្រសាសន៍​ថា កម្ពុជាកំពុងតែមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម កសិកម្មជា​ដើម​ ។ ដូច្នេះតម្រូវ​ការលើវិស័យអគ្គីសនីពិតជាមានសារៈសំខាន់ណាស់ ដើម្បីបម្រើសេចក្ដីត្រូវការ​របស់រោង​ចក្រ​សហ​គ្រាស ។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាល ក៏បានកំណត់ថា នៅឆ្នាំ២០១៩ខាង​មុខ​នេះ​នឹង​បញ្ចុះ​តម្លៃអគ្គី​សនីនៅគ្រប់រាជធានី-ខេត្ដ ដើម្បីលក់ជូនប្រជាពលរដ្ឋ និងរោង​ចក្រ​សហគ្រាស។

ឯកឧត្ដមបានបញ្ជាក់ថា ក្រោយពីព្រឹទ្ធសភាឯកភាពច្បាប់ចំនួនពីរ ដើម្បីបើកផ្លូវ​អោយរាជ​រដ្ឋា​​ភិ​បានអនុញ្ញាអោយក្រុមហ៊ុនចំនួន២ វិនិយោគលើវិស័យអគ្គីសនីប្រើ​ដោយថាមពលព្រះអាទិត្យ​នៅ​កម្ពុជា ។ឯកឧត្ដមបានបញ្ជាក់ទៀតថា ច្បាប់ចំនួន២នេះពិតជាមានសារសំខាន់ណាស់ ដើម្បី​​​ស្រូប​យកអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើ់នឡើងបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច បង្កើតទីផ្សារពលកម្ម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ព្រឹទ្ធសភាបានកំណត់យកថ្ងៃទី២៧ខែមិថុនា ដើម្បីបើកសម័យប្រជុំពេញ​អង្គ​ព្រឹទ្ធ​​សភាពិភាក្សាលើរបៀបវារៈចំនួនពី គឺទី១-  ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាង​ច្បាប់​ស្តី​ពីការ​អនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល   នៃព្រះរាជាណាចក្រកម្ពុជាឲ្យ​ក្រុម​​ហ៊ុន ស្នេថេក ខូ អិលធីឌី និងទី២-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការ​អនុ​ម័ត​យល់​ព្រម​លើការធានាទូទាត់របស់រាជរដ្ឋាភិបាល  នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ខេម​បូ​ឌា  អ៊ិន​ធើរ​ណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប ៕ ដោយ ជួន បូណា(វិទ្យុជាតិកម្ពុជា)