ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពិធីប្រណាំងកង់របស់វិទ្យុសំឡេងទីក្រុងហូជីមីញ (VOH)លើកទី២១ ឆ្នាំ២០១៨ បានមកដល់ខេត្តក្រចេះ…

AKP ក្រចេះ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ -ការប្រណាំងកង់របស់ក្រុមកីឡាករ នៃវិទ្យុសំឡេងទីក្រុងហូជីមីញ(VOH) នៃសាធារណរដ្ឋសង្គមនិយមវៀតណាមលើកទី២១ ជុំប្រណាំង ៣ប្រទេសឥណ្ឌូចិន បានមកដល់ក្រុងក្រចេះកាលពីថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២…

បទ៖ រាត្រីនឹកម៉ែ ( កញ្ញា ផន ស្រីឃួច )

បទ៖ រាត្រីនឹកម៉ែ និពន្ធបទភ្លេង៖ លោក រ៉ុង សេរីវណ្ណ និពន្ធទំនុកច្រៀង៖ ពុន គ្រីស្នា ច្រៀងដោយ៖ កញ្ញា ផន ស្រីឃួច ផលិតដោយ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ នៃអគ្គនាយកដ្ឋានវិទ្យជាតិកម្ពុជា…

ឯកឧត្តម ថាច់ ផែន អញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីថវិកាកម្មវិធី និងប្លង់គណនេយ្យថ្មី…

AKP សៀមរាប ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ -- ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីថវិកាកម្មវិធី និងប្លង់គណនេយ្យថ្មី…

រដ្ឋបាលជលផល អំពាវនាវឲ្យប្រជាពលរដ្ឋរួសរាន់ធ្វើប្រហុក ផ្អក ទាន់រដូវត្រីត្រូរ ចាប់ពីថ្ងៃទី១៤ដល់២០ខែធ្នូ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេង គ្រី និង លោក ចន ណារិទ្ធ៖ មន្ត្រីរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអំពាវនាវ​ដល់ប្រជា​ពលរដ្ឋទំាង​អស់​ដែល​មាន​​បំណងធ្វើប្រហុក ផ្អកឬត្រីឆ្អើ គួរម្នីម្នារួសរាន់ ឲ្យទាន់រដូវ…

អភិបាលខេត្តព្រះសីហុនុព្រមានចាត់វិធានការរាល់ការដ្ឋានសំណង់ មិនគោរពតាមលក្ខណៈបទដ្ឋានបច្ចេកទេស

AKP ព្រះសីហនុ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ -ក្នុងកិច្ចប្រជុំនារសៀលថ្ងៃអង្គារ ៤កើត ខែមិគសិរ  ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាខេត្តព្រះសីហនុឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ…

របាយការណ៍ អ.ស.ប ៖ កូរ៉េខាងជើងត្រូវការគ្រាប់ធញ្ញជាតិ ប្រមាណ៦៤១.០០០តោន

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ -- ទីភ្នាក់ងារស្បៀងអាហារ អ.ស.ប​ បាននិយាយនៅក្នុងរបាយការណ៍នាពេលថ្មីៗនេះថា ប្រទេស​កូរ៉េខាងជើងត្រូវការគ្រាប់ធញ្ញជាតិប្រមាណ៦៤១.០០តោន​ក្នុងឆ្នាំនេះ ខណៈពេល​ដែល​ប្រទេសកុំមុយនីស្តដ៏     ក្រីក្រមួយនេះ…

តុលាការកាណាដាដោះលែងប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហួវ៉េ​ឲ្យនៅក្រៅឃុំដោយមានប្រាក់ធានា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល ប្រភព ឆានែលញូវអាស៊ី (១២.១២.១៨) កាណាដា៖ នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ចិនហួវ៉េ ដែលសហរដ្ឋអាមេរិកចង់ចាប់ខ្លួនពីបទរងការចោទប្រកាន់ថាបានគៃបន្លំ នោះ ត្រូវបាន​​តុលាការប្រទេសកាណាដា…

រង្វង់មូលស្រអែម កសាងដាក់រូបសំណាកកុបុរ:ទី៥ នៃប្រាង្គប្រាសាទព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ -រង្វង់មូលស្រអែម ត្រូវបានរៀបចំធ្វើពិធីបញ្ចុះបឋមសិលាដើម្បីកសាងរូបសំណាកប្រាសាទកុបុរៈទី៥ នៃប្រាង្គប្រាសាទព្រះវិហារ ក្រោមអតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា…