ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អតីតយុទ្ធជន អាចបើកប្រាក់ គោលនយោបាយរបបសន្តិសុខសង្គម ប្រចាំខែកុម្ភះ ចាប់ពីថ្ងៃទី១៤នេះតទៅ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ម៉ៅសុខរីម៖


អតីតយុទ្ធជនរួមទាំងមន្ត្រីរាជការស៊ីវិល អាចបើកប្រាក់ គោលនយោបាយរបបសន្តិសុខសង្គម ប្រចាំខែកុម្ភះ ចាប់ពីថ្ងៃទី១៤នេះតទៅ ដើម្បីអាចយកទៅដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ។
បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល នឹងធ្វើការបើកប្រាក់គោលនយោបាយសោធនជូនដល់ និវត្តជន នឹងជនបាត់បង់សម្បទាវិជ្ជាជីវះ ដែលជាអតីតមន្រ្តីរាជការស៊ីវិលចាប់ពីថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៩នេះតទៅ។ ការបើកប្រាក់របបសន្តិសុខសង្គមនេះ ស្ថិតនៅក្នុងប្រចាំ ខែកុម្ភះ លើកទី១ តាមរយះប្រព័ន្ធធនាគារកាណាឌីយ៉ា នៅ២៥រាជធានី-ខេត្តទូទាំងប្រទេស ។
យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា ចំពោះប្រាក់របបគោលនយោបាយសន្តិសុខសង្គមរបស់សពនិវត្តជន របស់សពជនបាត់បង់សម្បទាវិជ្ជាជីវះនឹងប្រាក់គោនយោបាយប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុករបស់សពនិវត្តជន អ្នកនៅក្នុងបន្ទុករបស់សពជនបាត់បង់សម្បទាវិជ្ជាជីវះ នឹងកូនកំព្រារបស់សពមន្រ្តីជាការស៊ីវិល ត្រូវបានរៀបចំបើកជូនដល់គេហដ្ឋាន ឬតាមសាលាសង្កាត់ សាលាខណ្ឌ នៅរាជធានីភ្នំពេញ។
ការបើកប្រាក់គោលនយោបាយសោធនខាងលើនេះ និវត្តជន នឹងជនបាត់បង់សម្បទាវិជ្ជាជីវះ ដែលជាអតីតមន្រ្តីរាជការស៊ីវិលត្រូវភ្ជាប់មកជាមួយ នូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បី ប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារកាណាឌីយ៉ា នៅទូទាំងប្រទេស ៕
អត្ថបទ ម៉ៅសុខរីម