ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ដ្រីការទូតអ៊ីតាលី លើកឡើងថា​ កម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អាត ច្ធូ៖​

មន្ដ្រីការទូតអ៊ីតាលី លើកឡើងថាកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន ខណៈដែលកម្ពុជាមានសំណង់អគារខ្ពស់ៗច្រើន និងផ្លូវថ្នល់ខ្វាត់ខ្វែង ដែល បង្ហាញឲ្យឃើញថា កម្ពុជាមានការអភិវឌ្ឍប្រកបដោយចីរភាព។


ក្រោយបញ្ចប់ជំនួបពិភាក្សាការងាររវាង ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាមួយឯកឧត្តម Lorenzo Galanti ឯកអគ្គរដ្ឋទូតអ៊ីតាលីថ្មីប្រចាំកម្ពុជានៅរសៀល ថ្ងៃទី១១ កុម្ភៈ នៅទីស្ដីការក្រសួងការបរទេស ឯកឧត្តម កេត សោផាន់ អ្នកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ឯកឧត្តម Lorenzo Galanti ឯកអគ្គរដ្ឋទូតអ៊ីតាលីបានកោតសរសើរនូវការរីកចំរើនរបស់កម្ពុជា ពិសេសវិស័យហេដ្ឋារចនាសម្ព័ន សំណង់អគារ ផ្លូវថ្នល់ ដែលមានការីកចំរើនគ្រប់ទីកន្លែង។
ឯកឧត្តម ឯកអគ្គរដ្ឋទូតបន្ដថា ចំណងទំនាក់ទំនងការទូត កម្ពុជា-អ៊ីតាលី មានរយៈយូរអង្វែងមកហើយ និងកំពុងតែបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរ ឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ ឯកឧត្តម បានបន្ថែមទៀតថា ដោយបានមើលឃើញផ្ទាល់ ពីកំណើនលើប្រាក់បៀរវត្សន៍ កម្មករ ដែលនេះបង្ហាញឲ្យឃើញពីសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន យ៉ាងខ្លាំង។
ឯកឧត្តម កេត សោផាន់ បន្ថែមថា នៅក្នុងជំនួបនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងហសប្រតិបត្តិការអន្ដរជាតិ បានសម្ដែងនូវការអបអរសាទរ និងរីករាយសហការការងារ រវាងកម្ពុជា-អ៊ីតាលី ឲ្យកាន់តែរឹងមាំ។ ឯកឧត្តម កេត សោផាន់ឲ្យដឹងទៀតថាក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ដ្រី បានលើកឡើងថា កម្ពុជា-អ៊ីតាលីបន្ដពង្រឹងទៅលើកិច្ចសហប្រតិបត្តិជាច្រើនទៀតដូចជា បរិមាណពាណិជ្ជកម្ម ការអប់រំ និងវប្បធម៌ជាដើម។ ជាការឆ្លើយតបឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងហសប្រតិបត្តិការអន្ដរជាតិ បានជម្រាបជូនពី កំណើនសេដ្ឋកិច្ចជាង ៧% នៅកម្ពុជានេះ គឺមានជាង ២៥ឆ្នាំហើយ ដែលសបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើគោលនយោបាយត្រឹមត្រូវ ដើម្បីគាំពារដល់កំណើនសេដ្ឋកិច្ច ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋផងដែរ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងពីបញ្ហា EBA នៅក្នុងក្របខណ្ឌអឺរ៉ុប ក្រោយការបោះឆ្នោតថ្នាក់ជាតិ ប្រកបដោយសេរីត្រឹមត្រូវ និងខិតខំអនុវត្តន៍នូវវិធានការជាច្រើន ដូចជាជំហនយោបាយ ប៉ុន្តែសហគមន៍ និងបណ្ដាប្រទេសមួយចំនួន នៅតែចោទប្រកាន់ថា កម្ពុជា រឹតត្បឹតនយោបាយ សម្រាប់អតីតបក្សប្រឆាំង ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប ន្ថែមថា ប្រសិនបើសហគមន៍អឺរ៉ុប យល់ពីវិធានការរបស់កម្ពុជា ប្រហែលជាសហគមន៍អឺរ៉ុប នឹងមិនដាក់ទណ្ឌកម្ម EBA លើប្រទេសកម្ពុជានោះឡើយ ។
សំឡេង៖ ចំណុចមួយទៀតដែរ ក្រៅអំពីលើកិច្ចសហប្រតិបត្តិការទ្វេភាគីនោះ ឯកឧត្តម ឧបនាយរដ្ឋមន្ដ្រី ក៏បានឈ្លាតលើកឡើងចំពោះបញ្ហា EBA ក្នុងក្របខណ្ឌសហភាពអ៊ឺរ៉ុបនេះគឺប្រទេសមួយចំនួនជាសម្ព័នមិត្តនៅតែចោទប្រកាន់ អំពីកម្ពុជារិតក្បិតជំហនយោបាយ សំរាប់គណបក្សប្រឆាំង អញ្ចឹងកម្ពុជាយើងបានអនុវត្តវិធានការមួយចំនួនដូចជាការធ្វើវិសោធទនកម្មច្បាប់ ដើម្បីសម្រួលនិតិសម្បទារបស់អ្នកនយោបាយ ឲ្យមានសិទ្ធធ្វើនយោបាយឡើងវិញ ការជួបប្រជុំជាទៀងទាត់យ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកខាងក្រសួងមហាផ្ទៃបានជួបពីរដងហើយ យន្ដការជួបជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជា ហើយយន្ដការទាំងពីរនេះនិងបន្ដជានិច្ចមិនមែនជួបម្ដងឈប់ទេ ហើយនៅក្នុងវិស័យផ្សេងៗទៀត ទាំងវិស័យសហជីព សិទ្ធការងារ ក៏ដូចជាបញ្ហាដីធ្លីគឺរាជរដ្ឋាភិបាល បានខិតខំអនុវត្តវិធានការដោះស្រាយយ៉ាងច្រើន ហើយបើសិនសហគមន៍អ៊ឺរ៉ុប យល់អំពីវិធានការទាំងអស់នេះ គិតថាសេចក្ដីសម្រេចរបស់សហគមន៍អាចនិងផ្ទុយ ហើយក៏យើងមិនអាចមានផលប៉ះពាល់ដល់កសិករយើងផងដែរ។