ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រុស្ស៊ីអំពាវនាវដល់អាម៉េរិកឱ្យដកកងទ័ពទាំងស្រុងចេញពីប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ — អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានប្រាប់ពួកអ្នកយកព័ត៌មាន​កាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូទទូចថា អាម៉េរិកគួរតែអនុវត្តន៍ឱ្យបានពេញលេញនូវការសន្យា​របស់ខ្លួន ចំពោះការដកចេញកងទ័ពទាំងស្រុងចេញពីប្រទេសស៊ីរី​។

លោកបាននិយាយថា យើងទទូចថា អាម៉េរិកគួរតែអនុវត្តន៍តាមកិច្ចសន្យារបស់ខ្លួន និង​ការដកចេញទាំងស្រុងចេញពីប្រទេសស៊ីរី។ កាលពីថ្ងៃទី១៩​ខែធ្នូ ឆ្នាំ២០១៨ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជា​ឱ្យដកកងទ័ពរបស់អាម៉េរិកទាំងស្រុងមួយចេញពីប្រទេសស៊ីរី ដោយអះអាងថា ក្រុមភេរវកម្ម​រដ្ឋ​អ៊ិស្លាមមួយដែលគេដាក់ឱ្យនៅក្រៅច្បាប់​នៅក្នុងប្រទេសរុស្ស៊ី ត្រូវបានគេវាយកម្ទេចចោល​អស់​ហើយ។

កងទ័ពអាម៉េរិកប្រមាណ ២០០០នាក់ បច្ចុប្បន្ននេះ បានដាក់ពង្រាយនៅ​ក្នុងប្រទេស​នៅក្នុង​ប្រទេសស៊ីរី​។ តាមពួកមន្រ្តីអាម៉េរិក បានឱ្យដឹងថា ការដកចេញនេះ នឹងត្រូវធ្វើឡើង​ក្នុង​រយៈពេល​​ចាប់ពី៦០ថ្ងៃ រហូតដល់ទៅ១០០ថ្ងៃ៕

( ប្រភព TASS:  បកប្រែដោយលោក មាស សំអុល )