ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសកាតា និងបារាំងចុះកិច្ចព្រមព្រៀងកិច្ចពិគ្រោះយោបល់ជាយុទ្ធសាស្រ្ត

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ — កាលពីថ្ងៃចន្ទ ប្រទេសកាតា និងបារាំងបានចុះកិច្ចព្រមព្រៀងកិច្ចពិគ្រោះយោបល់​ជា​យុទ្ធសាស្រ្តមួយនៅក្នុងផ្នែកនយោបាយ សេដ្ឋកិច្ច ការវិនិយោគ ការពារជាតិ កសិកម្ម អប់រំ និង​ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម​ឆ្លងដែន។

រដ្ឋមន្រ្តីការបរទេសកាតា លោក មហាម៉េដ​ ប៊ីន អាប់ឌុលរ៉ាម៉េន អាល់ តានី និង​សមភាគីបារាំងរបស់លោក លោក Jean-Yves Le Drian បានចុះកិច្ចព្រមព្រៀងបន្ទាប់​ពី​កិច្ចប្រជុំរួមគ្នាមួយ នៅក្នុងទីក្រុងដូហា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្រ្តីការបរទេសកាតារូបនេះបាននិយាយថា ភាគីទាំង​ពីរ​បានពិភាក្សាគ្នា​ពីវិបត្តិនៅឈូងសមុទ្រ Gulf និងបញ្ហាសំខាន់ៗនឹងត្រូវដោះស្រាយវា។​ មន្រ្តី​ការទូតបារាំងកំពូល​បាននិយាយថា ប្រទេសរបស់លោក បានគាំទ្រប្រទេសកាតា ហើយ​បានអំពាវនាវឱ្យមានដំណោះស្រាយមួយ​ចំពោះវិបត្តិនេះតាមរយៈកិច្ចពិគ្រោះយោបល់។

លោក Le Drian បាននិយាយថា ផ្ទុយពីនេះនៅក្នុងចំណោមប្រទេសទាំងនោះដែរ ចាំបាច់​នឹងត្រូវបានគេដោះស្រាយ​តាមរយៈកិច្ចចរចា​ដោយបន្ថែមថា ប្រជាពលរដ្ឋមិនគួរ​ចំណាយទៅលើការគ្រោះថ្នាក់បែបនេះទេ។

លោក Le Drian បាននិយាយថា នាយករដ្ឋមន្រ្តីបារាំង​លោក Edouard Philippe  នឹងធ្វើទស្សនកិច្ចនៅប្រទេសកាតានាំថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខនេះ។ តាមលោករដ្ឋមន្រ្តីបារាំងរូបនេះបានឱ្យដឹងទៀតថា នៅពេលមុននេះមួយថ្ងៃ រដ្ឋមន្រ្តី​បារាំង​​បានជួបប្រជុំជាមួយអធិរាជកាតាព្រះអង្គម្ចាស់ Tamim bin Hamad Al Thani ហើយបានសម្តែងការអបអរសាទរដល់ព្រះអង្គចំពោះការឈ្នះ ពានរង្វន់អាស៊ី (Asian Cup) តាងនាមឱ្យប្រធានាធិបតីបារាំង​លោក អ៊ីម៉ានូអ៊ែល-ម៉ាក្រុង​។

លោកបាននិយាយទៀតថា យើងនឹងជួយប្រទេសកាតា ឱ្យចូលទៅក្នុងអង្គការ​នៃ​កីឡារ​ពិភពលោក (World Cup) ឆ្នាំ២០២២ ខណៈដែលយើងបានធ្វើ​ Asian Cup​ កាលពី​ឆ្នាំ២០០៦កន្លងមក៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )