ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប៉ូលិសឥណ្ឌូណេស៊ីចាប់ខ្លួនសកម្មប្រយុទ្ធ IS ម្នាក់ដែលគេបានចោទប្រកាន់

AKP ភ្នំពេញ ថ្ងៃទី១២  ខែកុម្ភៈ ឆ្នាំ២០១៩ — ប៉ូលិសបាននិយាយនៅក្រុងហ្សាការតា កាលពីថ្ងៃចន្ទថា ក្រុមប្រឆាំងភេរវកម្មរបស់ប៉ូលិសជាតិ ឥណ្ឌូណេស៊ីបានចាប់បុរសម្នាក់ ដែលគេចោទប្រកាន់ថា ជាសមាជិកមួយនៃក្រុម IS នឹងបានផ្តល់ការគាំទ្រ ខាងហិរញ្ញវត្ថុទៅឱ្យក្រុមភេរវជននៅប្រទេសនេះ ។

អ្នកនាំពាក្យប៉ូលិសជាតិ ឧត្តមសេនិយត្រី ដេឌី ប្រាសិតយ៉ូ បាននិយាយថា លោក ហេរី គុនកូរូ (Heri Kuncoro )  ហៅក្រៅថា វ៉ាយូ នូហ្គ្រោហូ ( Wahyu Nugroho ) បានចូលរួមផងដែរ នៅក្នុងការវាយ ប្រហារភេរវកម្មជាច្រើននៅទូទាំងប្រទេសឥណ្ឌូណេស៊ី នៅមុនកងប្រឆាំងភេរវកម្មចាប់ខ្លួនគាត់បាននៅពេលដែលគាត់កំពុងព្យាយាមចាកចេញពីព្រលានយន្តហោះអន្តរជាតិ  Soekarno – Hatta ក្នុងរដ្ឋធានីរបស់ប្រទេស ឥណ្ឌូណេស៊ី ទៅកាន់ប្រទេសស៊ីរី ។

តាមអ្នកនាំពាក្យនោះឱ្យដឹងថា លោក គុនកូរ៉ូ បានផ្តល់មូលនិធិជារឿយៗដល់ក្រុមភេរវជន ដែលមិនទាន់ធ្វើសកម្មភាពនៅទូទាំងប្រទេស ដើម្បីបើកធ្វើសកម្មភាពភេរវកម្ម ។ លោក ប្រាសិតយ៉ូ បាននិយាយថា ជនសង្ស័យនេះ គឺជាឧក្រិដ្ឋជនយ៉ាងសំខាន់ ម្នាក់នៃអំពើភេរវកម្ម នៅក្នុងប្រទេសឥណ្ឌូណេស៊ី ពីព្រោះគាត់មានទំនាក់ទំនងដោយផ្ទាល់ទៅនឹងក្រុម ​IS នៅក្នុងប្រទេសស៊ីរី។ អ្នកនាំពាក្យនោះបាននិយាយថា នៅមុនចូលរួមជាមួយក្រុម IS ក្នុងប្រទេសស៊ីរី លោក គុនកូរ៉ូ ក៏បានចូលរួមផងដែរ ជាមួយបណ្តាញភេរវកម្មជាសកលយ៉ាងសំខាន់មួយ គឺ ជេម៉ាអា អ៊ិស្លាមីយ៉ា ( JI )  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )