ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម សុខ លូ នាំយកអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋ ក្រីក្រជាង ២០០គ្រួសារ នៅស្រុកកំពង់ស្វាយ

AKP កំពង់ធំ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ —

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមដំណើរជាមួយសហការី អញ្ជើញជួបសំណេះសំណាល និងនាំយក​អំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ស្ត្រីមេម៉ាយ ជនចាស់ជរា ងាយរងគ្រោះ ចំនួន ២២៩គ្រួសារ ដែលមកពីឃុំនិពេជ្រ និងឃុំដំរីស្លាប់​​ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០១៩ ។

រូបថត៖ ស៊ុម វណ្ណា