ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ផ្លូវក្រវាត់ឧទ្យានហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងឧទ្យានឫស្សីត្រឹប នឹងចាប់ផ្តើមកសាងក្នុងពេលឆាប់ៗនេះ

AKP ព្រះវិហារ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ — នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រុមវិស្វកម្មសម្តេចតេជោ ហ៊ុន សែន បានចុះ សិក្សាទិន្នន័យលម្អិត និងពិភាក្សាជាមួយក្រុមការងារឧទ្យាន ហើយនឹងបន្តចុះទៅតាម ភូមិសាស្ត្រព័ន្ធ ជុំវិញដើម្បីមើលប្រភពទឹកហូរនិងផ្លូវឆ្លងកាត់ ដើម្បីកសាងស្ពាន ឬដាក់លូ និងកសាងផ្លូវ ក្នុងពេលឆាប់ៗនេះ។ តាមប្រភពពីឧទ្យានឫស្សីត្រឹបបានឱ្យដឹងថា ការកសាងផ្លូវនេះជាផ្នែកមួយ ដ៏សំខាន់ នៃការអភិរក្សធនធានធម្មជាតិ និងកេរដំណែល វប្បធម៌ដែលមាននៅក្នុង ឧទ្យានតេជោ ហ៊ុនសែនឫស្សីត្រឹប។ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតនៅក្នុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បង្កើតឡើងក្នុង ខែមេសា ឆ្នាំ២០១៤ មានទំហំ ១១ ៤៣៥ហិកតា ដែលពោពេញទៅដោយ ព្រៃឈើ សត្វព្រៃ និង ឡស្លដែកបុរាណមានអាយុកាល ១០០០ឆ្នាំ ហើយនិង ទំនៀមទម្លាប់ជនជាតិកួយ ដែលមាននៅទីនោះផង។

​សូមរម្លឹកថា សម្តេចនាយករដ្ឋមន្ត្រីដែលបានផ្តល់គោលការណ៍កាលពី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ក្នុងពិធីដាំកូនឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ទើបមានការខិតខំរហូតដល់មានការកសាងផ្លូវនេះឡើង​៕

ដោយ ណយ នឿន (រូបថត៖ ឧទ្យានឫស្សីត្រឹប)