ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប៉ះទង្គិចគ្នានៅអាហ្វហ្គានីស្ថានខាងជើងស្លាប់ពួកសកម្មប្រយុទ្ធ១០នាក់ និងកងទ័ព៧នាក់

AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ — អ្នកនាំពាក្យយោធាក្នុងតំបន់ លោក អាប់ឌុល ហាឌី ហ្សាម៉ាល់ បាននិយាយពីថ្ងៃអាទិត្យនេះថា ពួកសកម្មប្រយុទ្ធតាលីបង់រហូតដល់១០នាក់ និងបុគ្គលិកសន្តិសុខអាហ្វហ្គានីស្ថាន៧នាក់ បានស្លាប់ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាមួយនៅក្នុងខេត្តសារីពុល ក្នុងភាគខាងជើងប្រទេសនេះ ។

មន្ត្រីនោះបាននិយាយថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងកាលពីយប់ថ្ងៃសៅរ៍ នៅជាយស្រុកសាយ៉ាដ នៃខេត្តនេះដែលនៅទីនោះ ពួកឧទ្ទាមមួយក្រុមបានវាយប្រហារចំណុចឆែកឆេរកងកម្លាំងរដ្ឋាភិបាល ដែល ធ្វើឱ្យពួកយុទ្ធជន១០នាក់ និងភ្នាក់ងារប៉ូលិស ក្នុងស្រុក៧នាក់ស្លាប់ ។

តាមមន្ត្រីនោះដែលបាននិយាយថា កងកម្លាំងសន្តិសុខនឹងបន្តដេញតាមពួកសកម្មប្រយុទ្ធនេះតទៅទៀតនោះឱ្យដឹងថា ពួកសកម្មប្រយុទ្ធ៥នាក់ទៀតនិងភ្នាក់ងារប៉ូលិស៥នាក់ ដែលរួមមានទាំងលោក  អាប់ឌុលបាសៀរ សាយ៉ាឌី មេប៉ូលិសស្រុកផងបានរងរបួស ។ ពួកតាលីបង់មិនទាន់បានធ្វើអត្ថាធិប្បាយ អំពីសេចក្តីរាយការណ៍នេះនៅឡើយទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )