ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក ត្រាំ សន្យាជាមួយលោក គីម ថា សេដ្ឋកិច្ចប្រទេសកូរ៉េខាងជើង នឹងក្លាយជាគ្រាប់រ៉ុក្កែតមួយ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ — ប្រទេសកូរ៉េខាងជើង ដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក គីម ជុង-អ៊ុន នឹងត្រូវ​ប្រែ​ក្លាយជាអំណាចសេដ្ឋកិច្ចមួយ​។ ប្រធានាធិបតីលោក​ ដូណាល់ ត្រាំ បាននិយាយដូច្នេះ តាមរយៈបណ្តាញសង្គម Twitter របស់លោក ដោយបានប្រកាសថា វានឹងត្រូវធ្វើឡើង​នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលជាកិច្ចប្រជុំទល់មុខគ្នាលើកទីពីរ​ជាមួយ​ជន​ផ្តាច់ការទីក្រុងព្យុងយ៉ាង ​បន្ទាប់ពីកិច្ចប្រជុំជាប្រវត្តិសាស្រ្ត កាលពីខែមិថុនា ឆ្នាំកន្លងទៅនៅ​ប្រទេសសិង្ហបុរីនោះ។

លោក ត្រាំ បាននិយាយ​ដោយបញ្ជាក់យ៉ាងច្បាស់ថា លោក គីម ជាបុរសគ្រាប់រ៉ុក្កែត « Rocket Man»  នៅពេលដែលលោកបាននឹងកំពុងធ្វើការសាកល្បងមីស៊ីលនុយក្លេអ៊ែរ និង​របាយការណ៍នានាត្រូវបានស្ថិតនៅក្នុងភាពតានតឹងនោះថា វាអាចនឹងមានការភ្ញាក់ផ្អើល​ពីមនុស្សមួយចំនួន ​ប៉ុន្តែមិនមែនខ្ញុំនោះទេ ខ្ញុំត្រូវតែដឹងពីវា ហើយ​ត្រូវយល់ពីរបៀបនៃ​សមត្ថភាពរបស់វានឹងត្រូវកើតមានឡើងនោះ៕

( ប្រភព AGI: បកប្រែដោយលោក  មាស សំអុល )