កូរ៉េខាងត្បូងនឹងចូលរួមនៅក្នុងកិច្ចប្រជុំលំហអាកាស អ.ស.ប
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ — រដ្ឋាភិបាលបាននិយាយនៅថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូងនឹងធ្វើជាផ្នែកមួយនៅក្នុងកិច្ចប្រជុំលំហអាកាសនៅ អ.ស.ប មួយ ដើម្បីកិច្ចពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការជាសកល នាពេលអនាគតនៅក្នុងសកម្មភាពលំហអាកាសនានា។
ក្រសួងវិទ្យាសាស្រ្ត និង ICT បាននិយាយថា កិច្ចប្រជុំអនុគណៈកម្មាការនេះបានធ្វើឡើងធ្វើឡើងនៅថ្ងៃចន្ទនេះ (ម៉ោងក្នុងស្រុក) សម្រាប់កិច្ចដំណើរការរយៈពេល១២ថ្ងៃមួយ នៅទីក្រុងវីយែន ប្រទេសអូទ្រីស និងត្រូវបានចូលរួមពីប្រទេសជាសមាជិកចំនួន៨៧ប្រទេស នៃគណៈគណកម្មាធិការ អ.ស.ប ស្តីអំពីការប្រើប្រាស់ប្រកបដោយសន្តិភាពនៃលំហខាងក្រៅ (COPUOS)។
ពួកមន្រ្តីបាននិយាយថា ការជួបប្រជុំគ្នានេះ ក្នុងគោលបំណងស្ថាបនាសហគមន៍ដ៏ធំទូលាយមួយ នឹងត្រូវបានបម្រើជាឱកាសមួយសម្រាប់សហគមន៍ពិភពលោក ក្នុងកិច្ចពិភាក្សាគ្នាពីវគ្គសិក្សានាពេលអនាគតនៃកិច្ចសហប្រតិបត្តិការលំហអាកាសនេះ។
ប្រទេសកូរ៉េខាងត្បូងនឹងបញ្ជូនគណៈប្រតិភូមួយក្រុម ដែលមានអ្នកជំនាញប្រហែល១០នាក់ ដើម្បីចែករំលែកនូវសមិទ្ធិផលថ្មីៗរបស់ប្រទេសនៅក្នុងផ្នែកនេះ មានដូចជាការធ្វើឡើងប្រកបដោយសន្តិភាពនៃម៉ាស៊ីនរ៉ុក្កែតដែលផលិតនៅក្នុងស្រុក និងទីកន្លែងនៃប្រព័ន្ធផ្កាយរណបចំនួនពីរនៅក្នុងគន្លងគោចរ។
COPUOSត្រូវបានគេបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៩ ស្ថិតនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្នុងការបង្កើតនូវច្បាប់អន្តរជាតិសម្រាប់ការរុករក និងការប្រើប្រាស់ប្រកបដោយសន្តិភាពនៃលំហអាកាសខាងក្រៅ៕
( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )