ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

  ការរញ្ជួយដីជិត២៥០លើកបន្តអង្រន់ទីក្រុងហ្វីលីពីនភាគខាងត្បូងចាប់តាំងពីថ្ងៃសុក្រមក  

AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ  ឆ្នាំ២០១៩ — វិទ្យាស្ថានសិក្សាភ្នំភ្លើងការរញ្ជួយដីហ្វីលីពីន ( Phivolcs ) បាននិយាយពីថ្ងៃអាទិត្យថា ការរញ្ជួយដីជិត ២៥០លើក បានបន្តអង្រន់ទីក្រុងតូចមួយនៅក្នុងខេត្ត ស៊ូរីហ្គាវ ដែលណត ក្នុងប្រទេសហ្វីលីពីនភាគខាងត្បូង ចាប់តាំងពីថ្ងៃសុក្រុមក ។

គេបានកត់ត្រាឃើញការរញ្ជួយដីទំហំ ៥,៥ នៅម៉ោង៦:២១នាទីព្រឹក ម៉ោងក្នុងស្រុងថា ជាការរញ្ជួយ ដីដ៏ខ្លាំងកាលពីថ្ងៃអាទិត្យ ដែលវាយប្រហារ ជេណឺរ៉ាល់ លូណា ភាគឦសានជាទីក្រុងមួយ នៅក្នុងខេត្ត ស៊ូរីហ្គាវ ដែលណត ក្នុងជម្រៅ៤៤ គីឡីម៉ែត្រ ។

វិទ្យាស្ថាននេះបាននិយាយបន្ថែមថា រហូតមកដល់ពេលនេះគេបានកត់ត្រាឃើញការរញ្ជួយដីតូចៗ ជាង៦០លើក កាលពីថ្ងៃអាទិត្យ ។

ការរញ្ជួយដីទំហំ៥,៩ដែលបានធ្វើឱ្យរញ្ជួយនៅម៉ោង៧:៥៥នាទីយប់ម៉ោងក្នុងស្រុក កាលពីថ្ងៃសុក្រ នោះ បានវាយប្រហារនៅចម្ងាយ២៨គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុងជេណឺរ៉ាល់ លូណា ក្នុងជម្រៅ១៩ គីឡូម៉ែត្រ ។

កាលពីថ្ងៃសៅរ៍ទីក្រុង ជេណឺរ៉ាល់ លូណា ក៏ត្រូវបានវាយប្រហារផងដែរដោយការរញ្ជួយដីជាង ១៣០លើក ។  វិទ្យាស្ថាននេះបាននិយាយថា ការរញ្ជួយដីនេះគេមិនរំពឹងថា នឹងបង្កឱ្យមានការខូចខាតណាមួយទេ ។ គិតមកដល់ថ្ងៃត្រង់ថ្ងៃអាទិត្យ បណ្តាទីភ្នាក់ងារគ្រោះមហន្តរាយនៅក្នុងប្រទេសហ្វីលីពីន មិនបាន រាយការណ៍ឱ្យដឹងពីការខូចខាតណាមួយ ដែលបង្កឡើងដោយការរញ្ជួយដីទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)